នាវាកងឆ្មាំសមុទ្រ ៨០០៤ របស់វៀតណាម បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង
កប.អនឡាញ - នាថ្ងៃទី ៨ ខែវិច្ឆិកា ក្នុងដំណើរទស្សនកិច្ចមួយសប្តាហ៍នៅទីក្រុង Yeosu ខេត្ត Yeolla Nam កូរ៉េខាងត្បូង នាវាកងឆ្មាំសមុទ្រ ៨០០៤ និងគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមបានចាកចេញពីកំពង់ផែ Yeosu ដោយបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ជាមួយវិទ្យាស្ថានកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង។ លោកឧត្តមសេនីយ៍ត្រី Han Sang-Chul នាយកវិទ្យាស្ថានកងកម្លាំងការពារឆ្នេរសមុទ្រកូរ៉េខាងត្បូង បានចូលរួមពិធីជូនដំណើរគណៈប្រតិភូ។