មុននឹងឈានចូលដំណាក់កាលបាញ់គ្រាប់ពិត កងពលធំលេខ៣ បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានា និងបញ្ចប់ដំណាក់កាលនៃលំហាត់សមយុទ្ធដោយជោគជ័យ រួមមាន៖ ការផ្លាស់ប្តូរស្ថានភាពត្រៀមខ្លួនប្រយុទ្ធ។ ក្បួនយុទ្ធដំណើរទ័ពទៅក្នុងតំបន់ប្រយុទ្ធ; ត្រៀមរៀបចំការប្រយុទ្ធ; ប្រយុទ្ធនិងបាញ់គ្រាប់ពិត។

leftcenterrightdel
រថក្រោះ និងទ័ពថ្មើរជើងឆ្លងកាត់ទន្លេ
leftcenterrightdel
ទ័ពថ្មើរជើង និងរថក្រោះវាយប្រហារសត្រូវ
leftcenterrightdel
ទ័ពថ្មើរជើង និងរថក្រោះវាយប្រហារសត្រូវ
leftcenterrightdel
រថក្រោះបើកការបាញ់ប្រហារកម្ចាត់គោលដៅរបស់សត្រូវ
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Hong Thai មេបញ្ជាការយោធភូមិភាគទី១ លើកទឹកចិត្ត និងអបអរសាទរចំពោះកងកម្លាំងដែលបានបញ្ចប់លំហាត់សមយុទ្ធដោយជោគជ័យ

ក្នុងដំណាក់កាលបាញ់គ្រាប់ពិត  មានវិញ្ញាសា  "កងវរសេនាធំថ្មើរជើងវាយប្រហារសត្រូវទម្លាក់កងទ័ពតាមអាកាស" កងកម្លាំងចូលរួមបានអនុវត្ដតាមខ្លឹមសារ គោលការណ៍ជាយុទ្ធវិធី សហការយ៉ាងជិតស្និទ្ធ ធានាសុវត្ថិភាពទាំងមនុស្ស និងអាវុធ តាមរយៈលំហាត់នេះ រួមចំណែកដល់ការលើកកម្ពស់សមត្ថភាពទីប្រឹក្សារបស់អង្គភាពគ្រប់លំដាប់ថ្នាក់។ លទ្ធផលនៃលំហាត់នេះគឺជាមូលដ្ឋានសម្រាប់យោធភូមិភាគទី ១ វាយតម្លៃលទ្ធភាពដឹកនាំ និងសមត្ថភាពបញ្ជារបស់កម្មាភិបាលគ្រប់លំដាប់ថ្នាក់; លទ្ធភាពសហការក្នុងការប្រយុទ្ធរវាងទ័ពថ្មើរជើង និងអង្គភាពនានា និងកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន។ តាមរយៈនោះ យោធភូមិភាគបន្តដឹកនាំ និងផ្លាស់ថ្មីនូវវិធីសាស្រ្តហ្វឹកហ្វឺនក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ បំពេញតាមតម្រូវការនៃការងារហ្វឹកហ្វឺន និងត្រៀមខ្លួនប្រយុទ្ធក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Pham Diep