ចែករំលែកក្តីសប្បាយរីករាយជាមួយប្រជាជនភូមិ Trung Lieu លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងនូវសេចក្តីរីករាយដែលបានដឹងថា ខេត្ត Ha Nam មានអត្រាកំណើនខ្ពស់បំផុតនៅតំបន់ដីសណ្ដទន្លេ Hong ហើយជាប់ចំណាត់ថ្នាក់លេខ ៤ នៅក្នុងប្រទេសទាំងមូល ដោយអត្រានៃគ្រួសារក្រីក្រត្រឹមតែ ២.០១%។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអបអរសាទរចំពោះលទ្ធផល និងសមិទ្ធផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Ha Nam សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងការការពារជាតិ សន្តិសុខ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងក្នុងពិធី

ដោយផ្ដល់ព័ត៌មានអំពីលទ្ធផលលេចធ្លោមួយចំនួនរបស់ប្រទេស និងកងទ័ពនាពេលកន្លងមកនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា៖ កងទ័ពប្រជាជនវៀតណាមបន្តអនុវត្តបានល្អនូវភារកិច្ចរបស់ខ្លួន រួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធិផលរួមរបស់ប្រទេស ក៏ដូចជាការចូលរួមក្នុងកាតព្វកិច្ចអន្តរជាតិ។

ស្ថាប័ន និងអង្គភាពនៃកងទ័ពតែងតែសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងមូលដ្ឋាននានាក្នុងការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គម ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី។ កងទ័ពតែងតែមានវត្តមានភ្លាមៗនៅគ្រប់ទិសទីដែលជួបគ្រោះថ្នាក់ រៀបចំការជួយសង្គ្រោះ ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Ha Nam បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ពង្រីកប្រពៃណីបដិវត្តន៍ អនុវត្តបានល្អនូវគោលការណ៍ និងមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ អនុវត្តដោយព្រមៗគ្នានូវដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការការពារជាតិ និងសន្តិសុខ...; រៀបចំចលនាប្រឡងប្រណាំងស្នេហាជាតិបានល្អ លើកទឹកចិត្តប្រជាជនឲ្យចូលរួមយ៉ាងសកម្មក្នុងការកសាងបក្ស អាជ្ញាធរ និងសហជីពពីមូលដ្ឋាន។ល។

ក្នុងបរិយាកាសសប្បាយរីករាយនៃពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូល ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ អ្នកមានគុណបំណាច់ និងគ្រួសារមានស្ថានភាពជួបការលំបាក់ និមនុស្សចាស់ជរាក្នុងមូលដ្ឋាន៕

បកប្រែដោយ Thuy Anh