leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោកស្រីរដ្ឋមន្ត្រី Maya Fernández Allende

នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីពិភពលោក និងស្ថានភាពក្នុងតំបន់ ស្ថានភាពរបស់ប្រទេស និងកងទ័ពរបស់ប្រទេសនីមួយៗ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពវាយតម្លៃថា ភាគីទាំងពីរនៅមានសក្តានុពលច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ស្របតាមតម្រូវការ និងសមត្ថភាពរបស់ប្រទេសនីមួយៗ។ អាស្រ័យហេតុនេះ រដ្ឋមន្ត្រីទាំងពីរបានស្នើថា នាពេលខាងមុខ ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ បន្តស្រាវជ្រាវ និងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីបង្កើនការយោគយល់គ្នា ជឿទុកចិត្តគ្នា និងស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ; បង្កើនការជួបប្រាស្រ័យទាក់ទងក្រៅនៅព្រឹត្តិការណ៍ពហុភាគី; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ និងវេទិកាពហុភាគីស្តីពីវិស័យការពារជាតិ សន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ដូចជាកិច្ចសន្ទនា - ការពិគ្រោះយោបល់ ការសង្គ្រោះ ការផ្លាស់ប្តូរព័ត៌មាន បច្ចេកវិទ្យាយោធា ឧស្សាហកម្មការពារជាតិ ភស្តុភារ ការផ្លាស់ប្តូរវប្បធម៌ និងកីឡា ច្បាប់យោធា ការពារជាតិ ...

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញលោកស្រីរដ្ឋមន្ត្រី Maya Fernández Allende និងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងសហគ្រាសការពារជាតិឈីលីមកវៀតណាម ដើម្បីចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាខែធ្នូ ឆ្នាំ២០២៤។

រីឯខ្លួនវិញ លោកស្រីរដ្ឋមន្ត្រី Maya Fernández Allende ជឿជាក់ថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោករដ្ឋមន្ត្រី Phan Van Giang ទៅកាន់ប្រទេស Chile នឹងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ សមស្របនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ដោយយល់ស្របនឹងការវាយតម្លៃរបស់លោករដ្ឋមន្ត្រី Phan Van Giang លោកស្រីរដ្ឋមន្ត្រី Maya Fernández Allende មានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យការពារជាតិ រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីការពារជាតិឈីលីបានចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ Luong Cuong និងប្រធានាធិបតីឈីលី។

នាព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្រោមអធិបតីភាពលោកប្រធានរដ្ឋ Luong Cuong និងប្រធានាធិបតីឈីលី Gabriel Boric។ នេះជាអនុស្សារណៈយោគយល់លើកទីមួយ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ កំណត់ដំណាក់កាលសំខាន់ក្នុងទំនាក់ទំនងការពារជាតិទ្វេភាគី បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រួម នៃតំបន់ និងពិភពលោក រួមចំណែកជំរុញទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលី។

បកប្រែដោយ Duy Hoan