អ្នកជំងឺគឺជាបុគ្គលិកនៃអង្គការសហប្រជាជាតិនៅទីក្រុង Mayen Abun ប្រទេសស៊ូដង់ខាងត្បូង។ បុគ្គលិកនេះមានផ្ទៃពោះ ៦ ដង ហើយបច្ចុប្បន្នមានផ្ទៃពោះកូនភ្លោះ ២៣ សប្តាហ៍ ៤ ថ្ងៃ។ ពេលចូលដល់មន្ទីរពេទ្យ អ្នកជំងឺបានចេញទឹកភ្លោះនៅថ្ងៃទី២។ តាមរយៈការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យបានរកឃើញថា ហានិភ័យនៃការសម្រាលមិនគ្រប់ខែគឺខ្ពស់ណាស់ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតទារកទើបនឹងកើតក៏ដូចជាម្តាយ។

ដោយសារតែលក្ខខណ្ឌវេជ្ជសាស្រ្តមានកម្រិត និងការធ្វើដំណើរពិបាកក្នុងទីក្រុង Mayen Abun មន្ទីរពេទ្យក្នុងតំបន់បានស្នើសុំការគាំទ្រផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ដោយនាំអ្នកជំងឺទៅកាន់កន្លែងព្យាបាលកម្រិតខ្ពស់។

leftcenterrightdel
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកម្រិត២ លេខ៦ របស់វៀតណាម ជួយដឹកអ្នកជំងឺឡើងយន្តហោះ

មន្ទីរពេទ្យកម្រិត២ លេខ៦ របស់ប្រទេសវៀតណាមត្រូវបានស្នើឲ្យចូលរួមក្នុងផែនការដឹកជញ្ជូនវេជ្ជសាស្រ្តតាមផ្លូវអាកាស។ មន្ទីរពេទ្យបានបញ្ជូនក្រុមសង្គ្រោះបន្ទាន់ រួមទាំង ក្រុមសង្គ្រោះបន្ទាន់តាមផ្លូវអាកាស (AMET) និងគ្រូពេទ្យផ្នែកសម្ភពដើម្បីទៅដល់តំបន់ Mayen Abun យ៉ាងរហ័សដោយឧទ្ធម្ភាគចក្រ។

ជាមួយនឹងការវាយតម្លៃផ្នែកវេជ្ជសាស្ត្រត្រឹមត្រូវ ការរៀបចំយ៉ាងប្រុងប្រយ័ត្ន និងកិច្ចសហការយ៉ាងរលូនរវាងក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ អ្នកជំងឺត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាពទៅកាន់មន្ទីរពេទ្យកម្រិតខ្ពស់ក្នុងទីក្រុង Juba។ ជោគជ័យនេះមិនត្រឹមតែជាមោទនភាពរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកម្រិត២ របស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសមត្ថភាព  និងស្មារតីទទួលខុសត្រូវខ្ពស់របស់គ្រូពេទ្យវៀតណាមនៅពេលបំពេញភារកិច្ចអន្តរជាតិ ចូលរួមចំណែកបញ្ជាក់ពីកិត្យានុភាពរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម នៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Thanh Cong