អនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងការពារប្រទេស ស្តីពីការងារកម្មាភិបាល និងការដឹកនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Pham Ngoc Hung បានប្រគល់ភារកិច្ចរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានលេខ២ ជូនលោកឧត្តមសេនីយ៍ទោ Tran Cong Chinh ប្រធាននយោបាយនៃអគ្គនាយកដ្ឋានលេខ២។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ជូនផ្កាអបអរសាទរលោកឧត្តមសេនីយ៍ទោ Tran Cong Chinh អគ្គនាយកនៃអគ្គនាយកដ្ឋានលេខ២

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់លោកឧត្តមសេនីយ៍ទោ Pham Ngoc Hung ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោករដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា ក្នុងមុខតំណែងថ្មី លោកឧត្តមសេនីយ៍ទោ Tran Cong Chinh នឹងខិតខំដោយឥតឈប់ឈរ រួមជាមួយនឹងគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានលេខ២ ដើម្បីដឹកនាំអគ្គនាយកដ្ឋាន និងវិស័យចារកម្មការពារជាតិ បំពេញដោយជោគជ័យនូវរាល់ភារកិច្ចដែលបានប្រគល់ជូន។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ចុះហត្ថលេខាលើការប្រគល់ភារកិច្ចរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានលេខ២

ដោយយល់ស្របនឹងខ្លឹមសារនៃកំណត់ហេតុ និងមតិដែលបានលើកឡើងក្នុងកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ ទំនួលខុសត្រូវ និងស្មារតីសាមគ្គីភាពក្នុងគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការបក្ស ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានលេខ២។ ដើម្បីបំពេញយ៉ាងល្អនូវតម្រូវការ និងភារកិច្ចនាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យចារកម្មការពារជាតិត្រូវតែម្ចាស់ការប្រកាន់ខ្ជាប់នូវស្ថានការណ៍ កែលម្អសមត្ថភាព ស្រាវជ្រាវ និងព្យាករណ៍យុទ្ធសាស្ត្រ ព្រមទាំងធ្វើសេនាធិការជាមួយបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសឲ្យទាន់ពេលវេលា។

លោករដ្ឋមន្ត្រី Phan Van Giang ជឿជាក់ថា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានលេខ២  នឹងបន្តលើកកម្ពស់ប្រពៃណី ការឯកភាពខ្ពស់ និងដឹកនាំអង្គភាពសម្រេចបានជោគជ័យនូវរាល់ភារកិច្ចដែលបានប្រគល់ជូន; កសាងអគ្គនាយកដ្ឋានដ៏រឹងមាំ និងទូលំទូលាយ; កសាងវិស័យចារកម្មការពារជាតិទៅជាកម្លាំងនយោបាយដ៏គួរឱ្យទុកចិត្តពិតប្រាកដ ដែលជាកម្លាំងប្រយុទ្ធដ៏ស្មោះត្រង់របស់បក្ស រដ្ឋ កងទ័ព និងប្រជាជន៕

បកប្រែដោយ Huyen Trang