បណ្ដាអង្គភាពនៃកងទ័ពប្រជាជនវៀតណាមទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគកណ្តាល
កប.អនឡាញ -នាយកដ្ឋានជួយសង្គ្រោះនិងសង្គ្រោះគ្រោះមហន្ដរាយនៃអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម បានផ្ញើសារទូរលេខ លេខ ៣១២១/CD-CHCN ទៅកាន់បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងទី៥ កងទ័ពជើងទឹក កងកម្លាំងការពារដែនអាកាស-ទ័ពជើងអាកាស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បញ្ជាការដ្ឋានកងឆ្មាំសមុទ្រ អង្គទ័ពលេខ ១៥ និងអង្គទ័ពលេខ ១៨ ស្ដីពីការទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគកណ្តាល (វៀតណាម)។
ដើម្បីឆ្លើយតបយ៉ាងសកម្មចំពោះភ្លៀងធ្លាក់ខ្លាំង និងការពារអាយុជីវិត និងកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នាយកដ្ឋានជួយសង្គ្រោះនិងសង្គ្រោះមហន្ដរាយ បានស្នើឱ្យបណ្ដាអង្គភាពបន្តអនុវត្តឱ្យបានហ្មត់ចត់នូវសារទូរលេខ ការណែណាំរបស់នាយករដ្ឋមន្ត្រី ក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមអំពីការទប់ទល់នឹងឧប្បត្តិហេតុ គ្រោះមហន្តរាយធម្មជាតិ និងការស្វែងរក និងជួយសង្គ្រោះ។ រក្សាការប្រចាំការ ក្តាប់ឲ្យជាប់នូវស្ថានភាពអាកាសធាតុ ឧតុនិយម និងស្ថានភាពជលសាស្ត្រ។ រៀបចំផែនការ និងឆ្លើយតបយ៉ាងសកម្មចំពោះឧបទ្ទវហេតុ គ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់នានា។ ធានាសុវត្ថិភាពសម្រាប់អាយុជីវិត និងមធ្យោបាយ និងបច្ចេកទេសសម្រាប់គ្រប់កងកម្លាំងទាំងអស់នៅពេលបំពេញកាតព្វកិច្ច។
|
|
កងទ័ពការពារព្រំដែនខេត្ត Quang Binh ជម្លៀសប្រជាពលរដ្ឋនៅភូមិ Tan Ly ឃុំ Lam Thuy ស្រុក Le Thuy ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងទៅទីទួលសុវត្ថិភាព |
បញ្ជាការដ្ឋានយោធភូមិភាគទី៤ និងទី៥; បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បញ្ជាឲ្យបញ្ជាការដ្ឋានយោធា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត-ក្រុង តាមដានឲ្យជាប់នូវស្ថានភាពអាកាសធាតុ និងគ្រោះធម្មជាតិ។ ពិនិត្យតំបន់ដែលប្រឈមនឹងហានិភ័យនៃទឹកជំនន់ ការរអិលបាក់ដី ការបាក់ច្រាំងទន្លេ និងតំបន់ទំនាប។ រៀបចំផែនការ និងផ្ដល់យោបល់ជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួលជាមួយអង្គភាពនានាដែលកំពុងឈរជើងនៅមូលដ្ឋាន ដើម្បីត្រៀមរៀបចំកម្លាំង និងមធ្យោបាយ ដើម្បីជួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ឆ្លើយតបបន្ទាន់ និងជម្នះផលវិបាកនៃស្ថានការណ៍និងជួយសង្គ្រោះ។
អង្គភាពនានាត្រូវមានវិធានការធានាសុវត្ថិភាពសម្រាប់បន្ទាយកងទ័ព និងឃ្លាំង សម្របសម្រួលជាមួយគណកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមរៀបចំកងកម្លាំង និងមធ្យោបាយដើម្បីទប់ទល់នឹងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងការរអិលបាក់ដីនៅមូលដ្ឋាន និងជួយប្រជាពលរដ្ឋជំនះផលវិបាក៕
បកប្រែដោយ Thanh Cong