មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី ជម្រុញការអនុវត្តការស្រាវជ្រាវចូលសភាពការជាក់ស្តែងសម្រាប់បំពេញភារកិច្ចយោធា និងការពារជាតិ
កប.អនឡាញ - នៅរសៀលថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី បានរៀបចំសន្និសីទយោធា-នយោបាយឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ត្រី Dang Hong Tien អគ្គនាយកមជ្ឈមណ្ឌលបានធ្វើជាអធិបតីក្នុងសន្និសីទ។ អង្គសន្និសីទបានស្តាប់របាយការណ៍ស្ដីពីលទ្ធផលនៃការងារដែលអនុវត្តក្នុងឆ្នាំកន្លងមក។
ក្នុងឆ្នាំ២០២៥ ស្ថាប័ន និងអង្គភាពទាំងឡាយក្នុងមជ្ឈមណ្ឌលបានអនុវត្តយ៉ាងសកម្មនូវគ្រប់ភារកិច្ច ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ផលិតផលវិទ្យាសាស្ត្រជាច្រើនរបស់មជ្ឈមណ្ឌលមានសក្តានុពលខ្ពស់ក្នុងការអនុវត្ត។ សកម្មភាពសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានពង្រីក ការចាត់តាំងនិងកសាងកម្លាំងត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់...
នៅឆ្នាំ ២០២៦ មជ្ឈមណ្ឌលត្រូពិចវៀតណាម-រុស្ស៊ី មានគោលបំណងជម្រុញការអនុវត្ត និងការផ្ទេរលទ្ធផលស្រាវជ្រាវទៅក្នុងការបំពេញភារកិច្ចយោធា ការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
បកប្រែដោយ Thuy Anh