នេះគឺជាព័ត៌មានដែលទើបតែប្រកាសដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ គេព្យាករថា ការនាំចេញកសិផលរបស់វៀត ណាមក្នុងឆ្នាំ២០២៤ អាចសម្រេចបាន ៦២ ពាន់លានដុល្លារ ។

ជាក់ស្តែង ការនាំចេញកសិផលសម្រេចបាន ២៧,៣៨ ពាន់លានដុល្លារអាមេរិក កើនឡើង ២៥,៦%; ការនាំចេញផលិតផលបសុសត្វសម្រេចបាន ៤២៣.៥ លានដុល្លារអាមេរិក កើនឡើង ២.៧%; ការនាំចេញជលផលសម្រេចបាន ៨,៣៣ ពាន់លានដុល្លារ កើនឡើង ១២%; ការនាំចេញរុក្ខផលសម្រេចបាន ១៤.០៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩.៩%។

leftcenterrightdel
ការនាំចេញបន្លែ ជាពិសេសផ្លែឈើ រួមទាំងទុរេនបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤

ការនាំចេញអង្ករក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ សម្រេចបានជិត ៧.៨ លានតោន ដោយមានតម្លៃ ៤.៨៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១០.២% ក្នុងបរិមាណ និងកើនឡើង ២៣.៤% ក្នុងតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

ទំហំនៃការនាំចូលកសិផល រុក្ខផល និងជលផលសរុបក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ សម្រេចបាន ៣៦.៥៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៨.៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ដូច្នេះហើយ ឧស្សាហកម្មកសិកម្មរបស់វៀតណាមក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២៤ សម្រេចបានអតិរេកចំនួន ១៥.២១ ពាន់លានដុល្លារ កើនឡើង ៦២.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម  បានឲ្យដឹងថា៖ ប្រសិនបើល្បឿននៃការនាំចេញកសិផល រុក្ខផល និងជលផលត្រូវបានរក្សាដូចក្នុងប៉ុន្មានខែថ្មីៗនេះ ហើយរយៈពេល ២ ខែដែលនៅសល់នៃឆ្នាំ ២០២៤ ដែលការនាំចេញសម្រេចបានប្រហែល ៥.៥ ពាន់លានដុល្លារ/ខែ។ ដូច្នេះ នៅឆ្នាំ ២០២៤ ការនាំចេញកសិផលសរុបរបស់វៀតណាមអាចឈានដល់ ៦២ ពាន់លានដុល្លារអាមេរិក។ នេះជាកំណត់ត្រាថ្មីបំផុតមិនធ្លាប់មានពីមុនមក៕

បកប្រែដោយ Thanh Cong