leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ក្នុងកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍បានទទួលស្គាល់ និងលើកសរសើរស្ថាប័ន និងអង្គភាពពាក់ព័ន្ធដែលបានសម្របសម្រួលគ្នាយ៉ាងល្អ បំពេញល្អរាល់ការងារទាំងអស់ ធានាបាននូវវឌ្ឍនភាព និងគុណភាព។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ការវិនិយោគលើការសាងសង់រោងមហោស្រពកងទ័ពមានសារៈសំខាន់ខ្លាំងណាស់ ដែលរួមចំណែកដល់ការលើកកំពស់សកម្មភាពវប្បធម៌ស្មារតីរបស់កងទ័ព និងលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពសិល្បៈយោធា ហើយនេះក៏ត្រូវបានកំណត់ថាជាគម្រោងវប្បធម៌ឆ្នើមៗ ដែលសក្តិសមនឹងតួនាទី និងប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធទទួលយកមតិយោបល់របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ព្រមទាំង​ឆាប់រៀបចំឯកសារ និងផែនការឲ្យបានជាក់លាក់។  ក្នុងអំឡុងពេលដំណើរការសាងសង់ ចាំបាច់ត្រូវធានាតម្រូវការបច្ចេកទេស និងសោភ័ណភាព មានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់​គម្រោងរោងមហោស្រពកងទ័ព។

បន្ថែមពីលើខ្លឹមសានានាពោ​លខាងលើ នៅក្នុងកិច្ចប្រជុំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានពិចារណា និងផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួនទៀត៕

បកប្រែដោយ Duy Hoan