វេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម ជឿជាក់លើភាពជោគជ័យនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយអ្នកយកព័ត៌មាននៅប្រទេសស្វីស លោកស្រី Rachel Nguyen Isenschmid អគ្គលេខាធិការនៃវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF) បានបញ្ជាក់ថា SVEF តែងតែជឿជាក់លើភាពជោគជ័យនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយសង្ឃឹមថាមហាសន្និបាតនឹងលើកឡើងសម្រេចចិត្តដ៏សំខាន់ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងលទ្ធភាពខ្ពស់ សំដៅសម្រេចបំណងប្រាថ្នារបស់វៀតណាមដ៏រឹងមាំ និងវិបុលភាពនៅឆ្នាំ២០៤៥។
លោកស្រី Rachel Nguyen Isenschmid មានការរំពឹងទុកខ្ពស់បំផុតចំពោះការសម្រេចចិត្តដែលជំរុញការផ្លាស់ថ្មីគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ នេះតម្រូវឱ្យមានកំណែទម្រង់ស្ថាប័នដ៏រឹងមាំ បង្កើតលម្ហសម្រាប់ការឆ្លងកាត់បទពិសោធន៍គោលនយោបាយ លើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យឯកជន និងបង្កើតសហគ្រាសឈានមុខគេដែលមានលទ្ធភាពប្រកួតប្រជែងក្នុងតំបន់ និងនៅលើពិភពលោក។
    |
 |
|
រូបថតឧទាហរណ៍៖ baochinhphu.vn |
លើសពីនេះ មហាសន្និបាតទូទាំងប្រទេសលើកទី១៤ ត្រូវបានគេរំពឹងថានឹងកំណត់កាន់តែច្បាស់លាស់នូវយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងខ្លួនទីពឹងខ្លួន ដោយភ្ជាប់កំណើនសេដ្ឋកិច្ចជាមួយនឹងការការពារបរិស្ថាន ការផ្លាស់ប្តូរថាមពល បន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាសុខុមាលភាពសង្គម។
SVEF រំពឹងថា ការសម្រេចចិត្តរបស់មហាសន្និបាតទូទាំងប្រទេសលើកទី១៤ បន្តលើកកម្ពស់គោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ និងសមាហរណកម្មស៊ីជម្រៅ លើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាញយកផលប្រយោជន៍ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដោយហេតុនោះ ផ្លាស់ប្តូរប្រទេសវៀតណាមពីសេដ្ឋកិច្ចកំពុងអភិវឌ្ឍទៅជាប្រទេសអភិវឌ្ឍ និងមានចំណូលខ្ពស់ កិត្យានុភាព និងតួនាទីកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិនៅឆ្នាំ២០៤៥៕
បកប្រែដោយ Huyen Trang