គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ជួបសំណេះសំណាលជាមួយអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពដែលចូលនិវត្តន៍នៅតំបន់ភាគខាងជើងវៀតណាម
កប.អនឡាញ - នៅថ្ងៃទី ៧ ខែមករា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានរៀបចំជំនួបសំណេះសំណាលជាមួយកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពដែលចូលនិវត្តន៍នៅតំបន់ភាគខាងជើងវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីនៃជំនួប។