អ្នកជំនាញចិន៖ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ
កប.អនឡាញ - លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចដ៏សំខាន់ដែលចេញថ្មីៗនេះ កំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់វៀតណាម ដើម្បីសម្រេចបានគោលដៅកំណើនជាង ១០% បន្ទាប់ពីមហាសន្និបាតបក្ស លើកទី១៤។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយអ្នកសារព័ត៌មានវៀតណាមនៅទីក្រុងប៉េកាំង លោកសាស្ត្រាចារ្យ Qu Qiang អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិ និងតំបន់សម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នៅសាកលវិទ្យាល័យជាតិមជ្ឈិមប្រទេសចិន បានសម្តែងចំណាប់អារម្មណ៍ជាពិសេសចំពោះមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
    |
 |
|
បទសម្ភាសន៍របស់សាស្ត្រាចារ្យ Qu Qiang ជាមួយអ្នកសារព័ត៌មានវៀតណាម (រូបថត៖ VOV) |
លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចដ៏សំខាន់ដែលចេញថ្មីៗនេះ កំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់វៀតណាម ដើម្បីសម្រេចបានគោលដៅកំណើនជាង ១០% បន្ទាប់ពីមហាសន្និបាតបក្ស លើកទី១៤។ លោកមានការចាប់អារម្មណ៍ជាពិសេសចំពោះកំណែទម្រង់ផ្ទៃក្នុងរបស់វៀតណាម រួមទាំងការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាលថ្នាក់ខេត្ត។
«ខ្ញុំជឿជាក់ថា គណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាមបានអនុវត្តកំណែទម្រង់ដ៏ក្លាហានមួយ។ វៀតណាមបានឈរនៅជួរមុខនៃកំណែទម្រង់ម្តងទៀតចាប់តាំងពីមហាសន្និបាតបក្សលើកទី៦ (ឆ្នាំ ១៩៨៦)។ ទិសដៅថ្មីដែលកំណត់ដោយបក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែល្អសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់តំបន់ និងពិភពលោកទៀតផង។ ដូច្នេះ មហាសន្និបាតបក្សលើកទី១៤នេះគឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ»។
លោកសាស្ត្រាចារ្យ Qu Qiang បានវាយតម្លៃថា វៀតណាមមានមូលដ្ឋានគ្រឹះល្អសម្រាប់ការអភិវឌ្ឍរយៈពេលប្រាំឆ្នាំខាងមុខ។ ក្នុងពេលជាមួយគ្នានេះ លោកសាស្ត្រាចារ្យបានណែនាំថា វៀតណាមត្រូវផ្តល់អាទិភាពដល់ការងារនយោបាយ ដើម្បីធានាបាននូវទិសដៅ និងគោលការណ៍ណែនាំត្រឹមត្រូវ និងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕
បកប្រែដោយ Duy Hoan