ក្នុងជំនួប លោកស្រី Nguyen Minh Hang បានបញ្ជាក់ថា វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វេទិកា APEC នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់ និងពិភពលោកក៏ដូចជាតួនាទីរបស់ជប៉ុនដែលជាសមាជិកស្ថាបនិក និងឈានទៅមុខគេក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ APEC ហើយសម្តែងនូវការគាំទ្រចំពោះប្រទេសជប៉ុនដែលធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ២០៣១។

leftcenterrightdel
លោកស្រី Nguyen Minh Hang សង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ APEC ក៏ដូចជាការរួមចំណែករបស់ជប៉ុន និងគាំទ្រជប៉ុនក្នុងការធ្វើជាម្ចាស់ផ្ទ APEC ឆ្នាំ ២០៣១ (រូបថត៖ baoquocte.vn)

ក្នុងឋានៈជាប្រធាន SOM APEC ឆ្នាំ២០២៧ លោកស្រីបានស្នើឲ្យជប៉ុនបន្តជួយគាំទ្រ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការរៀបចំ ជាពិសេសក្នុងការបង្កើតប្រធានបទ និងរបៀបវារៈដែលស្របនឹងអាទិភាពរបស់បណ្តាប្រទេសសមាជិក ដោយធានាបាននូវការពង្រីកកិច្ចសហប្រតិបត្តិការ APEC។

លោក Tamura Hideyasu បានវាយតម្លៃខ្ពស់ចំពោះការរៀបចំយ៉ាងឆាប់រហ័សរបស់វៀតណាមសម្រាប់ឆ្នាំ APEC ឆ្នាំ២០២៧។ លោកបានសម្តែងទំនុកចិត្តថា ដោយមានស្មារតីសកម្ម និងមានទំនួលខុសត្រូវ វៀតណាមនឹងរៀបចំ APEC ឆ្នាំ ២០២៧ ដោយជោគជ័យ រួមចំណែកដល់គោលដៅនៃការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។

លោកបានបញ្ជាក់ថា លោក និងភាគីជប៉ុននឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍នានានៃ APEC ឆ្នាំ ២០២៧។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការ APEC ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

លោក Tamura Hideyasu បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតួនាទីជាប្រធាន CPTPP ឆ្នាំ ២០២៦ ដោយបញ្ជាក់ពីកិច្ចសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តការប្តេជ្ញាចិត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ធានានូវស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀង៕

បកប្រែដោយ Thuy Anh