ក្នុងអំឡុងពេលពិនិត្យ លោក Do Van Chien អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា បានពិនិត្យយ៉ាងហ្មត់ចត់នូវកម្មវិធី និងខ្លឹមសារ​ទាំងឡាយដូចជា៖ កន្លែងតាំងពិព័រណ៍ស្តីពីប្រវត្តិសាស្ត្រនៃការបង្កើត និងការអភិវឌ្ឍរបស់រដ្ឋសភាវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំ ការតុបតែងឆាក កន្លែងអង្គុយនៅក្នុងសាល ការត្រៀមរៀបចំសម្រាប់ទទួលស្វាគមន៍ប្រតិភូ កម្មវិធីសម្ដែងសិល្បៈ និងពិធីផ្សេងៗទៀតដែលនឹងប្រព្រឹត្តទៅក្នុងពិធីខួប។

leftcenterrightdel
ការពិនិត្យចុងក្រោយសម្រាប់ពិធីខួបលើកទី ៨០ នៃការបោះឆ្នោតសកលលើកទីមួយរបស់រដ្ឋសភាវៀតណាម (រូបថត៖ VOV)

លោកអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាបានស្នើឲ្យស្ថាប័ន និងអង្គភាពនានាបន្តសហការឲ្យកាន់តែជិតស្និទ្ធ ពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវការត្រៀមរៀបចំសម្រាប់ខ្លឹមសារទាំងអស់ និងធានាថាសកម្មភាពទាំងឡាយក្នុងក្របខ័ណ្ឌនៃពិធីរំលឹកខួប នឹងប្រព្រឹត្តទៅយ៉ាងឧឡារិក និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ។ ពិធីខួបលើកទី ៨០ នៃការបោះឆ្នោតទូទៅលើកទីមួយរបស់រដ្ឋសភាវៀតណាមនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ៕

បកប្រែដោយ Thanh Cong