ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមរួមដំណើរជាមួយប្រជាជាតិ”
ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមរួមដំណើរជាមួយប្រជាជាតិ” បង្កើតឡើងវិញយ៉ាងរស់រវើកនូវដំណើរ ៨០ ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍរបស់រដ្ឋសភាវៀតណាម តាមរយៈប្រព័ន្ធរូបភាព ឯកសារ និងវត្ថុលេចធ្លោ ដែលរៀបចំឡើងតាមដំណាក់កាលប្រវត្តិសាស្ត្រ។
ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមរួមដំណើរជាមួយប្រជាជាតិ” នឹងប្រព្រឹត្តទៅនៅអគាររដ្ឋសភា (ហាណូយ) នាព្រឹកថ្ងៃទី ៦ ខែមករា ក្នុងក្របខ័ណ្ឌនៃពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូងដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយខុទ្ទកាល័យរដ្ឋសភា និងក្រសួងមហាផ្ទៃ រៀបចំព្រឹត្តិការណ៍នេះ។
ការតាំងពិព័រណ៍ “៨០ ឆ្នាំរដ្ឋសភាវៀតណាមរួមដំណើរជាមួយប្រជាជាតិ” បង្កើតឡើងវិញយ៉ាងរស់រវើកនូវដំណើរ ៨០ ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍរបស់រដ្ឋសភាវៀតណាម តាមរយៈប្រព័ន្ធរូបភាព ឯកសារ និងវត្ថុលេចធ្លោ ដែលរៀបចំឡើងតាមដំណាក់កាលប្រវត្តិសាស្ត្រ ចាប់ពីមហាសន្និបាតប្រជាជនទូទាំងប្រទេស Tan Trao - ដែលជាទម្រង់ដំបូងនៃរដ្ឋសភាវៀតណាម - រហូតដល់រដ្ឋសភាដំណាក់កាលបច្ចុប្បន្ន។ តាមរយៈនោះ រំលេចនូវដំណើរការអភិវឌ្ឍនគ្រប់ជ្រុងជ្រោយ របស់រដ្ឋសភាវៀតណាម ប្រកបដោយវិជ្ជាជីវៈ ប្រជាធិបតេយ្យ តម្លាភាព និងប្រសិទ្ធភាព ហើយបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់រដ្ឋសភានៅក្នុងប្រព័ន្ធនយោបាយ ដែលជាស្ពានរឹងមាំរវាងបក្ស រដ្ឋ និងប្រជាជន៕
តាម vovworld.vn