លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ស្ថានភាពសន្តិសុខពិភពលោក និងតំបន់កំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ខ្លាំង និងមិនអាចទាយទុកជាមុនបាន។ ខណៈពេលដែលបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីដូចជាជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខទឹក... កំពុងកើតមានកាន់តែខ្លាំងឡើង បញ្ហាសន្តិសុខប្រពៃណីក៏វិវឌ្ឍដ៏ស្មុគស្មាញផងដែរ។ បញ្ហាប្រឈមទាំងនេះហួសពីវិសាលភាព និងការគ្រប់គ្រងរបស់ប្រទេសនីមួយៗ ដែលប៉ះពាល់ដល់ស្ថានភាពសន្តិសុខនៃប្រទេសនីមួយៗ តំបន់ និងសកលលោក។ ដូច្នេះ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការនៃប្រទេសសមាជិកអាស៊ាននិយាយរួម ក៏ដូចជាតួនាទីរបស់ប្រមុខចារកម្មយោធា/ការពារជាតិនៃបណ្តាប្រទេសអាស៊ាននិយាយដោយឡែក ដើម្បីឆ្លើយតបភ្លាមៗ និងធានាបាននូវជីវភាពសុខសាន្តសម្រាប់ប្រជាជនក្នុងតំបន់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបប្រធានគណៈប្រតិភូបណ្តាប្រទេសអាស៊ានដែលចូលរួម AMICLC-1

នៅក្នុងជំនួបនេះ តំណាងប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាស៊ានបានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong អំពីលទ្ធផលនៃ AMICLC-1 ព្រមទាំងសង្កត់ធ្ងន់ថាជោគជ័យរបស់ AMICLC-1 រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យចារកម្មយោធា/ការពារជាតិក្នុងអាស៊ាន ដោយហេតុនេះរួមចំណែកដល់ការលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ក្នុងឱកាសនេះដែរ តំណាងប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះការរៀបចំ និងអបអរសាទរកងទ័ពប្រជាជនវៀតណាមចំពោះជោគជ័យរបស់ AMICLC-1។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជាមួយប្រធានគណៈប្រតិភូបណ្តាប្រទេសអាស៊ានដែលចូលរួម AMICLC-1

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានដែលបានគាំទ្រគំនិតផ្តួចផ្តើម AMIC របស់វៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ AMICLC-1។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ខ្លឹមសារដែលបានពិភាក្សានៅ AMICLC-1 បានឆ្លុះបញ្ចាំងពីបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា ដាក់ចេញទិសដៅ ក៏ដូចជាទម្រង់នៃកិច្ចសហប្រតិបត្តិការ និងការចែករំលែកព័ត៌មាន ដើម្បីធានានូវតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងបរិបទនៃស្ថានភាពបច្ចុប្បន្ន។ AMICLC-1 ក៏កត់សម្គាល់ផងដែរនូវប្រតិបត្តិការផ្លូវការរបស់ AMIC ដើម្បីពង្រឹងសាមគ្គីភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការឯកភាពគ្នាក្នុងចំណោមកងកម្លាំងយោធានៃប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំនេះគឺជាការបញ្ជាក់យ៉ាងមុតមាំនៃការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានក្នុងការសម្រេចគោលដៅ “អាស៊ាន៖ ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។ នេះក៏ជាគោលដៅដែលក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រ និងឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

* នាព្រឹកថ្ងៃដដែល AMICLC-1 ត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ Tran Cong Chinh ប្រធាននយោបាយនៃអគ្គនាយកដ្ឋានចារកម្មការពារជាតិ។ កិច្ចប្រជុំបានឯកភាពអនុម័តលើឯកសារសំខាន់ៗ នីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) និងលក្ខខណ្ឌយោង (TOR) ដើម្បីដំណើរការ AMIC; រៀបចំពិធីប្រកាសចាប់ផ្តើម AMIC ដើម្បីដាក់ឱ្យដំណើរការ AMIC ជាផ្លូវការ។ អង្គប្រជុំក៏បានលើកឡើងទិសដៅអនុវត្តសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ AMIC នាពេលខាងមុខ។ គំនិតផ្តួចផ្តើម AMIC ត្រូវបានស្នើឡើងដោយប្រទេសវៀតណាមនៅក្នុងកិច្ចប្រជុំអនឡាញថ្នាក់ប្រមុខចារកម្មយោធា/ការពារជាតិអាស៊ានលើកទី ១៧  (AMIM-17) ក្នុងខែកញ្ញា ឆ្នាំ២០២០។ នេះមិនត្រឹមតែជាគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការរវាងវិស័យចារកម្មយោធា/ការពារជាតិប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញានៃសាមគ្គីភាព និងការប្តេជ្ញាចិត្តដើម្បីការពារសន្តិភាពនៃបណ្តាប្រទេសអាស៊ានទៀតផង។ នៅខែមិថុនា ឆ្នាំ២០២៣ បណ្តាប្រទេសអាស៊ានបានអនុម័តជាផ្លូវការលើឯកសារគោលគំនិត AMIC នៅ AMIM-20 ហើយទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិអាស៊ានលើកទី ២០ (ACDFM-20)។ ដំណើរការជាផ្លូវការ AMIC គឺជាការបោះជំហានឈានទៅមុខដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការចារកម្មយោធា/ការពារជាតិអាស៊ាន ក្នុងទិសដៅដ៏ទូលំទូលាយ មានប្រសិទ្ធភាព ជាក់ស្តែង ដែលជួយលើកកម្ពស់សមត្ថភាព ក្នុងការឆ្លើយតបរួមគ្នាភ្លាមៗចំពោះបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី រួមចំណែកក្នុងការកសាងបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយវិបុលភាព ក៏ដូចជាការលើកកម្ពស់សហគមន៍អាស៊ានដ៏ស្អិតរមួត និងម្ចាស់ការបន្ស៊ាំខ្លួន៕

បកប្រែដោយ Thanh Cong