តាលីបង់ចូលរួមលើកដំបូងក្នុងសន្និសីទពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុ
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា នៅរដ្ឋធានីកាប៊ុល អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Abdul Qahar Balkhi បានបញ្ជាក់ថា គណៈប្រតិភូមន្រ្តីតាលីបង់នៅប្រទេសនេះ នឹងទៅកាន់ទីក្រុងបាគូ រដ្ឋធានីនៃប្រទេស Azerbaijan ដើម្បីចូលរួម COP២៩ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែវិច្ឆិកា។ ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា គណៈប្រតិភូតាលីបង់នឹងចូលរួមកិច្ចប្រជុំ COP២៩ ក្នុងនាមជាអ្នកសង្កេតការណ៍។