លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយគណបក្សកាន់អំណាច គណបក្សនយោបាយប្រពៃណី រួមទាំងគណបក្សកុម្មុយនិស្តឈីលី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបជាមួយលោក Lautaro Carmona Soto ប្រធានគណបក្សកុម្មុយនិស្ដឈីលី

លោកប្រធានរដ្ឋបានបន្ថែមថា ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ វៀតណាមនៅតែប្រកាន់ខ្ជាប់នូវមាគ៌ាឯករាជ្យជាតិ​ ឈានដល់សង្គមនិយម។ ដើម្បីសម្រេចបាននូវគោលដៅនោះ តម្រូវឲ្យមានដំណោះស្រាយជាច្រើន។ ដូច្នេះ បក្សកុម្មុយនិស្តទាំងពីរចាំបាច់ត្រូវផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍ឲ្យសមស្របទៅនឹងប្រទេសនីមួយៗ។

រីឯខ្លួនវិញ លោក Lautaro Carmona Soto ប្រធានគណបក្សកុម្មុយនិស្តឈីលី បានអះអាងថា វៀតណាមតែងតែជាគំរូសម្រាប់ពិភពលោកទាំងមូល រួមទាំងប្រទេសឈីលីផងដែរ។ គណបក្សកុម្មុយនិស្តឈីលីបានរៀនពីបទពិសោធន៍របស់វៀតណាមក្នុងការតស៊ូរំដោះជាតិ ដោយកំណត់ថា បុព្វហេតុបដិវត្តន៍របស់ប្រជាជនទាំងមូល។ ដើម្បីប្រទេសមានការរីកចម្រើនដែលតម្រូវឲ្យមានការចូលរួមពីមនុស្សគ្រប់រូបក្នុងសង្គម។

លោក Lautaro Carmona Soto បានបន្ថែមថា  គណបក្សនយោបាយឈីលីទាំងអស់សុទ្ធតែបានគាំទ្រទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រោះវៀតណាមជាប្រទេសដ៏អស្ចារ្យ ដែលដឹកនាំដោយបក្សកុម្មុយនិស្ត និងតែងតែបង្ហាញនូវគោលនយោបាយការបរទេសសន្តិភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

* នារសៀលថ្ងៃទី១០ ខែវិច្ឆិកា លោកប្រធានរដ្ឋ Luong Cuong ជួបជាមួយលោកស្រី Paulina Voda Novic ប្រធានគណបក្សសង្គមនិយមឈីលី។

ចែករំលែកសមិទ្ធផលមួយចំនួនរបស់វៀតណាមនាពេលបច្ចុប្បន្ន លោកប្រធានរដ្ឋ Luong Cuong​ បានឲ្យដឹងថា បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំនៃការអនុវត្តគោលនយោបាយផ្លាស់ថ្មី  វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច សុខុមាលភាពសង្គម សន្តិសុខ និងការពារជាតិ ការកសាងនីតិរដ្ឋសង្គមនិយម កំណែទម្រង់រដ្ឋបាលនិងយុត្ដិធម៌  និងការប្រឆាំងអំពើពុករលួយ... លោកប្រធានរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ធ្វើពិពិធកម្មទំនាក់ទំនងពហុភាគី ធ្វើសមាហរណកម្មអន្តរជាតិ  ជាមិត្ត និងដៃគូដែលគួរឱ្យទុកចិត្ត និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

leftcenterrightdel
 
leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមជួបជាមួយលោកស្រី Paulina Vodanovic ប្រធានគណបក្សសង្គមនិយមឈីលី

លោកប្រធានរដ្ឋ Luong Cuong សង្ឃឹមថា នាពេលខាងមុខ បក្សទាំងពីរបង្កើនការសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សទាំងពីរ ទន្ទឹមនឹងនោះបន្តពង្រឹងការជឿទុកចិត្តកម្រិតខ្ពស់ និងទំនាក់ទំនងនយោបាយ ធ្វើជាមូលដ្ឋាន និងទិសដៅសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង។

លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវបន្តគាំទ្រ លើកទឹកចិត្តនិងបង្កើតលក្ខខណ្ឌដើម្បីអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី កិច្ចព្រមព្រៀង ផែនការសកម្មភាព និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានតម្រូវការ និងសក្តានុពលដូចជា សន្តិសុខ-ការពារជាតិ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអភិវឌ្ឍន៍បៃតង ការធ្វើបរិវត្ដកម្មឌីជីថល និងថាមពលកកើតឡើងវិញ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ គាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផល និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីបង្កើនការយោគយល់គ្នា បង្កើតមូលដ្ឋានសម្រាប់រក្សាទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកស្រី Paulina Voda Novic ប្រធានគណបក្សសង្គមនិយមឈីលី បានសម្តែងនូវសេចក្តីរីករាយដោយបានទទួលស្វាគមន៍លោកប្រធានរដ្ឋ Luong Cuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងគណបក្សទាំងពីរនិយាយដោយឡែក។ ជាមួយនឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរតែងតែត្រូវបានរក្សា និងកាន់តែរីកចម្រើន ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រី Paulina Voda Novic បានអះអាងថា នេះជាមូលដ្ឋានសម្រាប់ប្រទេសទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា សេដ្ឋកិច្ច នយោបាយ ការទូត និងវប្បធម៌ ។

លោកស្រីប្រធានបក្សសង្គមនិយម សង្ឃឹមថា វៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងការធានាសុខុមាលភាពសង្គម ធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាជន ហើយទន្ទឹមនឹងនោះក៏មានបំណងចង់សហការជាមួយវៀតណាមក្នុងការចំណាកស្រុកខុសច្បាប់ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ លោកស្រីបានអះអាងថា ក្នុងតួនាទីរបស់ខ្លួន គណបក្សសង្គមនិយមឈីលីនឹងបន្តរក្សា និងកសាងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។

* នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា លោកប្រធានរដ្ឋ Luong Cuong បានជួបជាមួយគណៈប្រតិភូវិទ្យាស្ថានវប្បធម៌ឈីលី - វៀតណាម ដឹកនាំដោយលោកស្រីប្រធាន Patricia Abarzua។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋ Luong Cuong​ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយូរអង្វែងរបស់វិទ្យាស្ថានវប្បធម៌មិត្តភាពឈីលី - វៀតណាម ក៏ដូចជាលោកស្រី Patricia Abarzua ផ្ទាល់ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសមនោសញ្ចេតនាល្អដែលលោកស្រី និងសមាជិកវិទ្យាស្ថានសម្រាប់ប្រទេស និងប្រជាជនវៀតណាម។ លោកប្រធានរដ្ឋ បានអះអាងថា ទោះបីមានភូមិសាស្ដ្រនៅឆ្ងាយពីគ្នាក៏ដោយក៏ប្រជាជនវៀតណាមនិងឈីលី តែងតែផ្សាភ្ជាប់ដោយចំណងសាមគ្គីភាព និងមិត្តភាព ក៏ដូចជាចែករំលែកតម្លៃ និងសតិអារម្មណ៍ដ៏ពិសិដ្ឋអំពីឯករាជ្យ សេរីភាព សន្តិភាព សមភាព និងយុត្តិធម៌។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ជួបជាមួយគណៈប្រតិភូនៃវិទ្យាស្ថានវប្បធម៌ឈីលី-វៀតណាម ដឹកនាំដោយលោកស្រីប្រធាន Patricia Abarzua

លោកប្រធានរដ្ឋ មានបំណងថា លោកស្រី Patricia Abarzua និងវិទ្យាស្ថានបន្តជាស្ពានជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ហើយបន្តរួមដំណើរជាមួយមិត្តភ័ក្តិវៀតណាម ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជនឈីលី និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រទេស និងប្រជាជនវៀតណាម។ លោកប្រធានរដ្ឋ ជឿជាក់យ៉ាងមុតមាំថា លោកស្រី Patricia Abarzua បន្តដើរតួនាទីជាស្ពានដ៏មានប្រសិទ្ធភាព រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឈីលី។

លោកស្រី Patricia Abarzua ក៏បានឯកភាពជាមួយលោកប្រធានរដ្ឋវៀតណាមអំពីសារៈសំខាន់ពិសេសនៃការឃោសនា និងអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់កាន់តែច្បាស់អំពីប្រពៃណីមិត្តភាពរវាងប្រជាជនទាំងពីរដែលចាក់គ្រឹះដោយលោកប្រធានហូជីមិញ និងអតីតប្រធានាធិបតី Salvador Allende។ លោកស្រី Patricia Abarzua បានអះអាងថា នឹងបន្តធ្វើការជាមួយសមាជិកនៃវិទ្យាស្ថាន ដើម្បីលើកកម្ពស់សកម្មភាពសាមគ្គីភាព និងធ្វើជាស្ពានដើម្បីប្រជាជនឈីលីយល់កាន់តែច្បាស់អំពីប្រទេស និងប្រជាជនវៀតណាម ជាពិសេសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ៕

បកប្រែដោយ Pham Diep