leftcenterrightdel
ប្រធានរដ្ឋសភាលោក Alen Simonyan និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋអាមេនី បានអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី លោក Alen Simonyan និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋអាមេនី បានអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

leftcenterrightdel
ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី លោក Alen Simonyan និងគណៈប្រតិភូបានទៅទស្សនាកេរ្តិ៍ដំណែលជាតិពិសេស Van Mieu-Quoc Tu Giam

បន្ទាប់មក ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី លោក Alen Simonyan និងគណៈប្រតិភូបានទៅទស្សនាកេរ្តិ៍ដំណែលជាតិពិសេស Van Mieu-Quoc Tu Giam។ នៅទីនេះ ប្រធានរដ្ឋសភាអាមេនី លោក Alen Simonyan និងគណៈប្រតិភូបានស្ដាប់ការឧទ្ទេសនាមអំពីប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍នៃសាកលវិទ្យាល័យដំបូងបង្អស់របស់វៀតណាម ដែលជាកន្លែងផ្សារភ្ជាប់ជាមួយនឹងប្រពៃណីសង្វាតរៀនសូត្ររបស់ប្រជាជាតិវៀតណាម។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភាអាមេនីដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា គឺជាដំណើរទស្សនកិច្ចលើកដំបូង របស់ប្រមុខស្ថាប័ននីតិបញ្ញត្តិអាមេនី ក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ; បង្ហាញការគោរពរបស់អាមេនីចំពោះទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ៕

តាម vovworld.vn