លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូល G20 ឆ្នាំនេះ មានអត្ថន័យសំខាន់ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសកលជាច្រើន ហើយលោកជឿជាក់ថា ជាមួយនឹងលទ្ធភាព និងបទពិសោធន៍របស់ខ្លួន ប្រេស៊ីលនឹងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះដោយជោគជ័យ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល ( រូបថត៖ VGP)

អំពីទំនាក់ទំនងទ្វេភាគី ក្រឡេកមើលរយៈពេល ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត លោកនាយករដ្ឋមន្ត្រី បានអះអាងថា ទំនាក់ទំនងវៀតណាម-ប្រេស៊ីល រហូតមកដល់បច្ចុប្បន្នបានប្រមូលចំណុចចំនួន ៥ រួមមាន៖ ភាពស្រដៀងគ្នា ការជឿទុកចិត្ត; មានអត្តសញ្ញាណវប្បធម៌ជិតស្និទ្ធ; មានសេដ្ឋកិច្ចដែលបំពេញបន្ថែមគ្នា និងលើកកម្ពស់គ្នាទៅវិញទៅមក; មានមនោសញ្ចេតនាកក់ក្តៅនិងស្មោះត្រង់; មានសេចក្ដីប្រាថ្នាសម្រាប់សន្តិភាពឈានទៅមុខ។

លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ប្រេស៊ីល មានការអភិវឌ្ឍន៍ជាវិជ្ជមានលើវិស័យជាច្រើន នាពេលកន្លងមក ក្នុងនោះប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ កំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានចីរភាព ព្រមទាំងភាគីទាំងពីរក៏សហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី។

ដោយសម្តែងការយល់ព្រមជាមួយការវាយតម្លៃរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកប្រធានាធិបតី Lula da Silva បានឯកភាពនឹងការសហការនិងអនុវត្ដវិធានការក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ រួមទាំងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជាពិសេសអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

leftcenterrightdel
ទីដ្ឋភាពនៃកិច្ចពិភាក្សា ( រូបថត៖ VGP)

ដោយមានចក្ខុវិស័យយុទ្ធសាស្ត្ររួម ដើម្បីជំរុញឍទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងកម្រិតទ្វេភាគី តំបន់ និងពិភពលោក ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគីវៀតណាម - ប្រេស៊ីល ទៅជាដៃគូយុទ្ធសាស្ត្រ និងប្រកាសចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងប្រេស៊ីលស្ដីពីការលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយគោលការណ៍ និងទិសដៅធំៗ។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលក្នុងការអនុវត្តវិធានការពង្រឹងទំនាក់ទំនងទ្វេភាគីស្របនឹងក្របខ័ណ្ឌទំនាក់ទំនងថ្មី រួមទាំងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ សម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចកាលពីខែកញ្ញាឆ្នាំ ២០២៣ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រួមមានកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យអប់រំ ផែនការសកម្មភាពអនុវត្ត MOU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងផែនការអនុវត្តកិច្ចសហប្រតិបត្តិការរយៈពេល ២០២៤-២០២៥ រវាងវិទ្យាស្ថានការទូតទាំងពីរ; សហការរៀបចំសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការចម្រុះវៀតណាម - ប្រេស៊ីល ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម , សម័យប្រជុំលើកទី ១ នៃគណៈកម្មាធិការចម្រុះស្ដីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសម័យប្រជុំលើកទី៩ នៃយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ទន្ទឹមនឹងនោះ ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដែលស្របទៅនឹងតម្រូវការរបស់ភាគីទាំងពីរដូចជា បច្ចេកវិទ្យាខ្ពស់ ការធ្វើបរិវត្ដកម្មឌីជីថល ការបំប្លែងថាមពល ជីវឥន្ធនៈ ការការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ហើយបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលនាយទាហាន ឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មការពារជាតិ ភស្តុភារ ពេទ្យយោធា និងការថែរក្សាសន្តិភាព ដោយផ្អែក​លើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលបានចុះហត្ថលេខា កាលពីខែកញ្ញា ឆ្នាំ២០២៣ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខតាមអុីនធឺណិត...

ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាអភិបាលកិច្ចជាសកល កំណែទម្រង់អង្គការសហប្រជាជាតិ កាត់បន្ថយភាពក្រីក្រ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំទាំងពីរក៏បានចែករំលែកទស្សនៈនូវការខ្វែងគំនិតគ្នា និងជម្លោះអន្តរជាតិគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្នុងស្មារតីនោះ លោកប្រធានាធិបតី Lula បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP30) និងកិច្ចប្រជុំមេដឹកនាំប្រទេស BRICS បូក ឆ្នាំ ២០២៥ នៅប្រទេសប្រេស៊ីល៕

បកប្រែដោយ Pham Diep