លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជូនពរឡាវទទួលជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៤ ជាមួយនឹងសន្និសីទសំខាន់ៗជាច្រើន និងសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្រ និងរួមដំណើរជាមួយឡាវក្នុងឆ្នាំដ៏មានសារៈសំខាន់នេះ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងជាមួយឡាវ។ វៀតណាមចងចាំជានិច្ចនូវការគាំទ្រដ៏មហិមា មានតម្លៃ ស្មោះស្ម័គ្រ  និងមានប្រសិទ្ធភាព ដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវបានផ្តល់ឲ្យវៀតណាមក្នុងបុព្វហេតុតស៊ូទាមទារឯករាជ្យជាតិនាពេលកន្លងមក ក៏ដូចជាក្នុងការងារកសាង និងការពារមាតុភូមិសព្វថ្ងៃ ជាពិសេសការជួយឧបត្ថម្ភ និងបង្កើតលក្ខខណ្ឌអំណោយផលក្នុងការស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមណាម ដែលបានពិលីជីវិតនៅប្រទេសឡាវក្នុងសម័យសង្គ្រាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក ថងលូន ស៊ីស៊ូលីត  អគ្គលេខាបក្ស និងជាប្រធានរដ្ឋ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបជូនលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋ អំពីលក្ខណៈសំខាន់ៗនៃស្ថានភាពនៅវៀតណាមនាពេលថ្មីៗនេះ និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរនាពេលថ្មីៗនេះ ហើយសង្ឃឹមថា លោក ថងលូន ស៊ីស៊ូលីត  អគ្គលេខាបក្ស និងជាប្រធានរដ្ឋ នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់ក្រសួងការពារជាតិ និងកងទ័ព នៃប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដើម្បីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសមនឹងជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម-ឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានវាយតម្លៃខ្ពស់ចំពោះជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ; សម្តែងនូវសេចក្តីរីករាយដែលឃើញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីមានការរីកចម្រើនជាបន្តបន្ទាប់។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវបានអះអាងថា នេះគឺជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ និងវៀតណាម។

ដោយវាយតំលៃខ្ពស់ចំពោះប្រពៃណី និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមក និងបច្ចុប្បន្ន លោក ថងលូន ស៊ីស៊ូលីត  អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បានស្នើឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តលើកកម្ពស់ប្រពៃណីរបស់ខ្លួន និងសម្រេចបាននូវភារកិច្ចនយោបាយដែលបានចាត់តាំង សម្របសម្រួលយ៉ាងជិតស្និទ្ធ និងដាក់ពង្រាយពិធីសារកិច្ចសហប្រតិបត្តិការ កម្មវិធី និងផែនការរវាងភាគីទាំងពីរ ប្រកបដោយប្រសិទ្ធភាព បន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសារៈសំខាន់ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ-វៀតណាម នៅក្នុងជួរកងទ័ពទាំងមូល៕

បកប្រែដោយ Duy Hoan