នាថ្ងៃទី ៦ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) បានបើកកិច្ចពិភាក្សាលើប្រធានបទ “ប្រតិបត្តិការកំណែទម្រង់នៃមហាសន្និបាតអង្គការសហប្រជាជាតិ”។

leftcenterrightdel
សម័យ​ប្រជុំ​មួយ​របស់​មហាសន្និបាតអង្គការសហប្រជាជាតិ

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hoang Nguyen អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការកែទម្រង់ប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិមានសារៈសំខាន់ខ្លាំងណាស់ក្នុងការខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ លើកកំពស់អង្គភាព សមត្ថភាពក្នុងការឆ្លើយតបទៅនឹងការកើនឡើងនៃបញ្ហាប្រឈមជាសកល។ ទន្ទឹមនឹងនោះ វិធានការកែទម្រង់មហាសន្និបាតអ.ស.ប ចាំបាច់ត្រូវតែស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ក៏ដូចជាការខិតខំប្រឹងប្រែងលើកកម្ពស់ពហុភាគី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជៀសវាងការធ្វើនយោបាយ និងការប្រឈមមុខដាក់គ្នា។

តំណាងវៀតណាមបានអះអាងនូវការគាំទ្រចំពោះកំណែទម្រង់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទិសដៅធានានូវគោលការណ៍តម្លាភាព និងបរិយាប័ន្ន រួមទាំងការជ្រើសរើស និងតែងតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ សហប្រធាន និងអ្នកសម្របសម្រួលនៃដំណើរការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយគិតគូរពីតុល្យភាពយេនឌ័រ និងភូមិសាស្ត្រ។

បកប្រែដោយ Duy Hoan