១. នៅគ្រប់ដំណាក់កាលនៃបដិវត្តន៍ បក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការលើកកំពស់លទ្ធភាពដឹកនាំរបស់បក្ស សមត្ថភាពកាន់អំណាចរបស់បក្ស  លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្ដិការរបស់ប្រព័ន្ធនយោបាយ។ នេះជាកត្តាស្នូលមួយដែលធ្វើឱ្យបក្សកុម្មុយនិស្តវៀតណាមក្លាយជាអ្នកដឹកនាំដ៏មហិមាដែលចែវទូកបដិវត្តន៍វៀតណាមឆ្លងកាត់ឧបសគ្គជាច្រើនដើម្បីទទួលបានជ័យជំនះជាបន្ដបន្ទាប់។ បន្ទាប់ពី ៤០ ឆ្នាំនៃការកែទម្រង់ប្រទេសជាតិដែលកំពុងនាំមកនូឱកាសជាប្រវត្តិសាស្ត្រ ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យអភិវឌ្ឍន៍ យុគសម័យឈានមុខរបស់ប្រទេសជាតិ ក៏មានចោទឡើងតម្រូវការចាំបាច់ក្នុងការអនុវត្តយ៉ាងប្ដូរផ្ដាច់ដើម្បីកសាងប្រព័ន្ធនយោបាយមួយពិតជាចំណាន របៀបរៀបរយ និងប្រតិបត្ដិការប្រសិទ្ធភាព ឆ្លើយតបតម្រូវការ និងភារកិច្ចក្នុងដំណាក់កាលបដិវត្តន៍ថ្មី។

ទម្រង់ទូទៅនៃការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយរបស់ប្រទេសយើង តាំងពីឆ្នាំ ១៩៤៥ រហូតមកដល់ពេលនេះមានស្ថិរភាព ដែលរួមមាន ៣ ប្លុក (បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយសង្គម)។ ជាមួយនឹងយន្តការបក្សដឹកនាំ រដ្ឋគ្រប់គ្រង និងភាពជាម្ចាស់របស់ប្រជាជន ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៃប្លុកនីមួយៗបានមានការកែសម្រួលដើម្បីឆ្លើយតបតម្រូវការបដិវត្តន៍នៃដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ។ ពីសន្និបាតមជ្ឈិមលើកទី៦ នីតិកាលទី ៦ រហូតមកដល់បច្ចុប្បន្ន និយមន័យនៃ “ប្រព័ន្ធនយោបាយ” ត្រូវបានប្រើប្រាស់ជាផ្លូវការ ដោយគូសបញ្ជាក់ការអភិវឌ្ឍន៍ផ្នត់គំនិត និងទស្សនៈរបស់បក្សអំពីតម្រូវការនិងភារកិច្ចសម្រាប់ប្រព័ន្ធនយោបាយក្នុងសម័យកាលផ្លាស់ថ្មី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម

ឈានចូលសម័យកាលនៃការផ្លាស់ថ្មី ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស ដោយផ្តើមចេញពីសារសំខាន់ពិសេស និងតម្រូវការចាំបាច់ពីតថភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ តាមរយៈអាណត្ដិមហាសន្និបាតជាច្រើន ជាពិសេសនៅក្នុងមហាសន្និបាតនាពេលថ្មីៗនេះ ក្នុងឯកសារនៃមហាសន្និបាត លើកទី ៩ ទី ១២ និងទី ១៣ បានសង្កត់ធ្ងន់លើការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនប្រកបដោយចំណាន របៀបរៀបរយ ឬ ស្រាវជ្រាវកសាងទម្រង់ទូទៅដើម្បីរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ ក្នុងដំណាក់កាលថ្មី។ ពីមហាសន្និបាតលើកទី៧ រហូតមកដល់ពេលនេះ បក្សយើងបន្តចេញ ប្រកាសសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានជាច្រើន ដើម្បីដឹកនាំការអនុវត្តគោលការណ៍ផ្លាស់ថ្មី  សម្រួលការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយប្រកបដោយចំណាន របៀបរៀបរយ និងមានប្រសិទ្ធភាព ដូចជា៖ សេចក្តីសម្រេចចិត្តនៃសន្និបាតគណៈកម្មាធិការមជ្ឈិមបក្ស លើកទី ៨ នីតិកាលទី ៧   ស្តីពីការបន្តកសាង និងសុក្រិតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្ដីសម្រេចចិត្ដលេខ 10-NQ/TW ចុះថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០០៧ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១០   ស្តីពីការផ្លាស់ថ្មី និងរៀបចំ រចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់អង្គការបក្សឲ្យបានសុក្រិត តម្រង់ទិសសម្រាប់ការផ្លាស់ថ្មីនៃការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរដ្ឋ  រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម។ សេចក្ដីសម្រេចចិត្ដលេខ 17-NQ/TW ចុះថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៧ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១០ ស្តីពីការជំរុញកំណែទម្រង់រដ្ឋបាល លើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រងរបស់ក្បាលម៉ាស៊ីនរដ្ឋ។

សេចក្តីសម្រេចចិត្តលេខ ២២-NQ/TW ចុះថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០០៨ នៃគណៈកម្មាធិការមជ្ឈិម បក្ស នីតិកាលទី ១០ ស្តីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំ លទ្ធភាពរបស់អង្គកាបក្ស និងគុណភាពកម្មាភិបាល និងបេក្ខជន។ សេចក្ដីសម្រេចចិត្ដលេខ 12-NQ/TW ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១២ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១១ ស្តីពីបញ្ហាចាំបាច់មួយចំនួននៃការកសាងបក្ស។ សេចក្ដីសម្រេចចិត្ដលេខ 11-NQ/TW ចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៧ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២  ស្តីពីការកែលំអខឿនសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយម។ សេចក្ដីសម្រេចចិត្ដលេខ 18-NQ/TW ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២ ស្តីពីការផ្លាស់ថ្មី និងរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ។ សេចក្តីសន្និដ្ឋានលេខ 50-KL/TW ចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៃការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨; សេចក្តីសន្និដ្ឋានលេខ 37-KL/TW ចុះថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០០៩ នៃគណៈកម្មាធិការមជ្ឈិមបក្ស ពីការបន្តជំរុញការអនុវត្តយុទ្ធសាស្ដ្រសម្រាប់កម្មាភិបាលរហូតដល់ឆ្នាំ ២០២០។ សេចក្តីសន្និដ្ឋានលេខ 63-KL/TW ចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១១ ស្តីពីបញ្ហាមួយចំនួននៃការកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍ ការធានារ៉ាប់រងសង្គម ការឧបត្ថម្ភធនសម្រាប់អ្នកមានគុណូបការៈ និងតម្រង់ទិសការកំណែទម្រង់ដល់ឆ្នាំ ២០២០ ។ សេចក្តីសន្និដ្ឋានលេខ 64-KL/TW ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១១ លើបញ្ហាមួយចំនួនស្តីពីការបន្តផ្លាស់ថ្មី និងសុក្រិតនូវប្រព័ន្ធនយោបាយពីមជ្ឈិម។ សេចក្តីសន្និដ្ឋានលេខ 62-KL/TW ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០០៩ នៃការិយាល័យនយោបាយស្តីពីការបន្តផ្លាស់ថ្មីខ្លឹមសារ និងវិធីប្រតិបត្តិការរបស់រណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយសង្គម។ សេចក្តីសម្រេចចិត្ដលេខ ៣៩-NQ/TW ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ របស់ការិយាល័យនយោបាយ ស្តីពីការកាត់បន្ថយក្របខ័ណ្ឌ និងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវជួរកម្មាភិបាល និងបុគ្គលិករដ្ឋ។

អនុវត្តតាមសេចក្ដីសម្រេចចិត្ដ និងសេចក្តីសន្និដ្ឋានរបស់បក្ស ប្រព័ន្ធអង្គការបក្សគ្រប់លំដាប់ថ្នាក់ ក្បាលម៉ាស៊ីនរដ្ឋពីមជ្ឈិមដល់មូលដ្ឋាន រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម ត្រូវបានផ្លាស់ថ្មីជាបណ្តើរៗ លើកកំពស់ប្រសិទ្ធភាព មុខងារ ភារកិច្ច និងការងាររបស់អង្គការនីមួយៗក្នុងប្រព័ន្ធនយោបាយ  និងកែសម្រួលឲ្យសមស្រប បំពេញតាមតម្រូវការនៃការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម និងអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម។ ប្រព័ន្ធនយោបាយមានស្ថេរភាព ស្របនឹងកម្មវិធីនយោបាយ និងរដ្ឋធម្មនុញ្ញ។ ធានានូវតួនាទីដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងលើកកម្ពស់សិទ្ធិជាម្ចាស់របស់ប្រជាជន  តាមរយៈតួនាទី និងភាពរឹងមាំនៃប្រព័ន្ធនយោបាយក្រោមការដឹកនាំរបស់បក្ស យើងបានការពារយ៉ាងរឹងមាំនូវសមិទ្ធិផលនៃបដិវត្តន៍; រក្សាស្ថិរភាពនយោបាយ ការពារបក្ស ការពាររដ្ឋអំណាច  សេដ្ឋកិច្ចសង្គមអភិវឌ្ឍជាបន្តបន្ទាប់ កែលម្អជីវភាពរស់នៅទាំងសម្ភារៈ វប្បធម៌និងស្មារតីរបស់ប្រជាជន។ ការផ្លាស់ថ្មីនូវរបប  ក្នុងនោះ ការផ្លាស់ថ្មីក្នុងការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធនយោបាយ គឺជាលក្ខខណ្ឌជាមូលដ្ឋាន ដើម្បីសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យបន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ថ្មីប្រទេសជាតិ។

បន្ទាប់ពីរយៈពេល ៧ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្ដលេខ ១៨ ចុះថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០១៧ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២   ស្តីពីការផ្លាស់ថ្មី និងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយនោះ  យើងសម្រេចបាននូវលទ្ធផលសំខាន់ៗមួយចំនួន ដែលនាំមកការវិវឌ្ឍនភាពជាវិជ្ជមានក្នុងការផ្លាស់ថ្មី និងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន  លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់ទីភ្នាក់ងារ អង្គភាព និងអង្គការនានាក្នុងប្រព័ន្ធនយោបាយ។ ប៉ុន្ដែការយល់ដឹង និងសកម្មភាពរបស់គណៈកម្មាធិការបក្ស អង្គការបក្សមួយចំនួន និងថ្នាក់ដឹកនាំនៅទីភ្នាក់ងារ អង្គភាព និងមូលដ្ឋានមួយចំនួនមិនទាន់ពេញលេញ ស៊ីជម្រៅ និងមិនទាន់ប្ដេជ្ញាចិត្ដ  ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមិនទាន់ស៊ីសង្វាក់គ្នា និងមិនទាន់អនុវត្ដការកាត់បន្ថយក្របខ័ណ្ឌ និងរចនាសម្ព័ន្ធឡើងវិញ...ទន្ទឹមនឹងនោះ ងាយកើតឡើងអំពើពុករលួយ ខ្ជះខ្ជាយ អវិជ្ជមាន... ដូច្នេះ រហូតមកដល់ពេលនេះ ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយមិនសមស្រប និងមិនទាន់បំពេញតាមតម្រូវការ មុខងារ ភារកិច្ច សិទ្ធិកំណត់ អង្គការ និងទាក់ទងគ្នារវាងទីភ្នាក់ងារជាច្រើនមិនមានភាពច្បាស់លាស់និងនៅមានស្ថានភាពត្រួតស៊ីគ្នា។ ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការមិនស៊ីសង្វាក់គ្នានិងសមហេតុផល... គុណភាពនៃការធ្វើសេនាធិការ និងលើកសំណើរបស់ស្ថាប័នមួយចំនួន អង្គការបក្សជូនគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្សលើវិស័យមួយចំនួននៅមានកម្រិត។ លទ្ធភាពក្នុងការសម្របសម្រួល ការណែនាំ និងការអនុវត្តក្នុងបក្សទាំងមូលមិនទាន់បំពេញតម្រូវការដែលបានកំណត់។ ការគ្រប់គ្រងពហុវិស័យរបស់បណ្ដាក្រសួងមិនល្អ។ ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីននៅលំដាប់ថ្នាក់ និងស្ថាប័នមួយចំនួន រហូតមកដល់ពេលនេះនៅតែរក្សបរិមាណដដែល ការរៀបចំរចនាសម្ព័ន្ធមិនទាន់មានប្រសិទ្ធភាព ក៏ដូចជាការកំណត់ការងារ និងការរៀបចំរចនាសម្ព័ន្ធបុគ្គលិកឡើងវិញផងដែរ។ ការកាត់បន្ថយក្របខ័ណ្ឌមិនស្របតាមការលើកកម្ពស់គុណភាព និងការរៀបចំរចនាសម្ព័ន្ធកម្មាភិបាលឡើងវិញ។

ឧបសគ្គ ភាពយឺតយ៉ាវនិងគ្មានការប្ដេជ្ញាចិត្ដក្នុងការអនុវត្តគោលការណ៍ផ្លាស់ថ្មី និងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយបានបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើន។ ក្បាលម៉ាស៊ីនដឹកនាំធំសំពីងសំពោងដែលបណ្តាលឱ្យមានភាពខ្ជះខ្ជាយ និងឥទ្ធពលដល់ការអភិវឌ្ឍន៍ គឺជាមូលហេតុមួយដែលគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនរបស់បក្ស មានភាពយឺតយ៉ាវចូលក្នុងជីវិត ឬ គោលការណ៍មួយចំនួនមិនត្រូវបានអនុវត្ត។ ការកំណត់មុខងារ និងភារកិច្ចមិនច្បាស់លាស់ដែលនាំឱ្យការទទួលខុសត្រូវមិនច្បាស់លាស់ និងធ្វើឲ្យលទ្ធផលការងារមានប្រសិទ្ធភាពទាប ការមិនទទួលខុសត្រូវ អវិជ្ជមាន ឥទ្ធិពលដល់ការអភិវឌ្ឍ និងប្រសិទ្ធភាពប្រតិបត្តិការ។ ការធ្វើនីតិវិធីរដ្ឋបាលយឺតយ៉ាវ  បង្កឱ្យមានឧបសគ្គ សូម្បីតែ បាត់បង់ឱកាសអភិវឌ្ឍន៍។ ការចំណាយលើប្រតិបត្តិការរបស់ក្បាលម៉ាស៊ីនយ៉ាងច្រើន ដែលបណ្ដាឲ្យ ធ្លាក់ចុះនូវធនធានវិនិយោគអភិវឌ្ឍន៍ ធានាការពារជាតិ និងសន្តិសុខ និងលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតីរបស់ប្រជាជន។ បើប្រៀបធៀបទៅនឹងការផ្លាស់ប្តូរដ៏ធំធេងរបស់ប្រទេសជាតិក្រោយរៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មី ការអភិវឌ្ឍន៍នៃរដ្ឋនីតិរដ្ឋសង្គមនិយម និងសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទោះបីជាការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយរបស់ប្រទេសយើងមានការផ្លាស់ថ្មីនៅក្នុងផ្នែកមួយចំនួនក៏ដោយក៏នៅធ្វើតាមទម្រង់ដែលបានបង្កើតឡើងកាលពីប៉ុន្មានទសវត្សរ៍មុន បញ្ហាជាច្រើនមិនសមស្របនឹងលក្ខខណ្ឌថ្មីគឺផ្ទុយទៅនឹងលក្ខខណ្ឌអភិវឌ្ឍន៍ បង្កើតគំនិត "និយាយមិនដើរទន្ទឹមនឹងការធ្វើ " ។

២. ពេលវេលា ១០០ ឆ្នាំដែលប្រទេសយើងក្រោមការដឹកនាំរបស់បក្ស និង ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិមិនឆ្ងាយទេ  ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តមិនត្រឹមតែតម្រូវឱ្យមានការខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអនុញ្ញាតឱ្យយើងយឺតយ៉ាវ  និងខ្វះភាពស៊ីសង្វាក់់គ្នា  ដើម្បីធ្វើដូច្នេះបាននោះ ចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ ប្រកបដោយចំណាន របៀបរៀបរយដោយផ្ដោតលើការងារសំខាន់ៗដូចតទៅ៖

ទីមួយ កសាងនិងរៀបចំអនុវត្តក្នុងប្រព័ន្ធនយោបាយទាំងមូលតាមទម្រង់ទូទៅ រៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយវៀតណាម ដើម្បីបំពេញតម្រូវការ និងភារកិច្ចក្នុងដំណាក់កាលបដិវត្តន៍ថ្មី។ ផ្តោតលើការបូកសរុបរយៈពេល ៧ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១២  "បញ្ហាមួយចំនួនស្តីពីការបន្តផ្លាស់ថ្មី និងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយប្រកបដោយចំណាន របៀបរៀបរយ និងប្រតិបត្ដិការប្រសិទ្ធភាព" វាយតម្លៃត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយអំពីស្ថានភាព និងលទ្ធផលដែលសម្រេចបាន គុណសម្បត្តិ គុណវិបត្តិ ឧបសគ្គ មូលហេតុ និងមេរៀនបទពិសោធន៍ក្នុងដំណើរការអនុវត្ដសេចក្ដីសម្រេចចិត្ដ ព្រមទាំងលើកសំណើ និងផ្តល់យោបល់ដល់ការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការផ្លាស់ថ្មី និងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយ។ ការពិនិត្យឡើងវិញត្រូវតែធ្វើឡើងប្រកបដោយប្រជាធិបតេយ្យ វិទ្យាសាស្រ្ត និងស៊ីជម្រៅ ត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង តាមរយៈនោះ លើកសំណើទម្រង់ថ្មី វាយតម្លៃគុណសម្បត្តិ និងផលប៉ះពាល់នៃការអនុវត្តទម្រង់ថ្មី ហើយត្រូវតែប្រកាន់ខ្ជាប់តាមរដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយ លក្ខន្ដិកៈបក្ស គោលការណ៍របស់បក្ស សេចក្ដីសម្រេចចិត្ដរបស់មជ្ឈិមបក្ស... ធានាបាននូវភាពស៊ីសង្វាក់គ្នា រលូន ទីភ្នាក់ងារមួយអនុវត្តការងារជាច្រើន ការងារមួយគ្រាន់តែប្រគល់ឲ្យទីភ្នាក់ងារតែមួយគត់ និងទទួលខុសត្រូវ។ កំណត់យ៉ាងច្បាស់នូវមុខងារ ភារកិច្ចនិងទំនួលខុសត្រូវ ដោយផ្អែកលើលក្ខណៈសមហេតុផល និងស្របច្បាប់។

ទី២ ផ្តោតលើការសុក្រិតរបបនយោបាយក្នុងស្មារតី «រត់ផងនិងតម្រង់ជួរផង » ដើម្បីធ្វើឲ្យគោលការណ៍របស់បក្សកាន់តែមានប្រសិទ្ធភាពក្នុងជីវភាពរស់នៅ។  ពិនិត្យឡើងវិញនូវបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ ដើម្បីធ្វើវិសោធនកម្ម ឬ ចេញប្រកាសថ្មីស្របតាមបទប្បញ្ញត្តិ ធានាថា គោលការណ៍របស់បក្សត្រូវបានអនុវត្តឱ្យបានលឿនបំផុតបន្ទាប់ពីត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយមជ្ឈិម។ សុក្រិតច្បាប់ស្តីពីការរៀបចំរចនាសម្ព័ន្ធនិងប្រតិបត្តិការរបស់ទីភ្នាក់ងារក្នុងប្រព័ន្ធនយោបាយ ដោយភ្ជាប់ជាមួយនឹងស្មារតីលើកកម្ពស់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការជាមួយនឹងបាវចនា "មូលដ្ឋានសម្រេចចិត្ដ មូលដ្ឋានធ្វើ និងមូលដ្ឋានទទួលខុសត្រូវ " មជ្ឈិមបក្ស រដ្ឋាភិបាល និងរដ្ឋសភាជំរុញការកែលំអច្បាប់ រក្សាតួនាទីស្ថាបនា និងបង្កើនការត្រួតពិនិត្យ និងកំណែទម្រង់នីតិវិធីរដ្ឋបាល កាត់បន្ថយការចំណាយ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។ កំណត់ច្បាស់នូវភារកិច្ច និងសិទ្ធិកំណត់របស់ទីភ្នាក់ងារ អង្គការ និងបុគ្គលក្នុងក្បាលម៉ាស៊ីនរដ្ឋ។

ទីបី ផ្សាភ្ជាប់ការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនប្រកបដោយចំណាន របៀបរៀបរយជាមួយការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវជួរកម្មាភិបាលដែលមានសមត្ថភាព ក្របខ័ណ្ឌសមស្រប និងស្របតាមមុខតំណែង។ ចេញប្រកាសបទប្បញ្ញត្តិលើក្របខណ្ឌស្តង់ដារ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការចាត់តាំងកម្មាភិបាលនៅលំដាប់ថ្នាក់នីមួយៗ ពីមជ្ឈិមដល់មូលដ្ឋាន។ ផ្លាស់ថ្មីនូវការជ្រើសរើស ការបណ្តុះបណ្តាល ការតែងតាំង និងការវាយតម្លៃកម្មាភិបាលឲ្យមានប្រសិទ្ធភាព។ មានយន្តការប្រកបដោយប្រសិទ្ធភាព ដកចេញពីមុខតំណែងសម្រាប់កម្មាភិបាលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គ្មានសមត្ថភាព និងជ្រើសរើសអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់។

V.I.Lenin ធ្លាប់និយាយអំពីការកែលម្អរចនាសម្ព័ន្ធបានសង្កត់ធ្ងន់ថា "ត្រូវគោរពតាមបទប្បញ្ញត្ដិនេះ៖ ទោះបីជាក្របខ័ណ្ឌតិចប៉ុន្តែមានគុណភាព ... ខ្ញុំដឹងថា ការរក្សាបទប្បញ្ញត្ដិនោះ និងអនុវត្តវាទៅតាមស្ថានភាពជាក់ស្តែងរបស់យើងគឺពិបាកណាស់"... ខ្ញុំដឹងថា នឹងត្រូវតស៊ូយ៉ាងខ្លាំងក្លា... ប៉ុន្តែខ្ញុំនៅតែជឿជាក់យ៉ាងមុតមាំថា មានតែអនុវត្តការងារនោះ យើងទើបអាចកសាងសាធារណរដ្ឋដ៏ពិតប្រាកដមួយដែលសក្តិសមជាសាធារណរដ្ឋសង្គមនិយមសូវៀត”; រៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនប្រកបដោយប្រសិទ្ធភាព គឺជាការងារដ៏លំបាកនិងស្មុគស្មាញ ដែលទាមទារឱ្យមានសាមគ្គីភាព ឯកភាព ភាពក្លាហាន ការលះបង់របស់កម្មាភិបាលនិងបេក្ខជននីមួយៗ រួមជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់របស់បក្សទាំងមូល ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសជាប្រមុខគណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការគ្រប់លំដាប់ថ្នាក់ ទាំងអស់គ្នាដើម្បីប្រទេសវៀតណាមមួយដែលមានប្រជាជនធូរធា ប្រទេសខ្លាំងក្លា យុត្តិធម៌ ប្រជាធិបតេយ្យ អរិយធម៌និងឆាប់ខ្លាំងក្លាដូចមហាអំណាចនៅទ្វីបទាំងប្រាំ៕

បកប្រែដោយ Pham Diep