វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជិតស្និទ្ធជាមួយគុយបា
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស To Lam បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-គុយបានាពេលថ្មីៗនេះ រួមទាំងការខិតខំប្រឹងប្រែង និងលទ្ធផលដំបូងដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចនៅគុយបា។ លោកអគ្គលេខាបក្ស To Lam បានឯកភាពលើសំណើសហប្រតិបត្តិការរបស់ប្រធានរដ្ឋសភាគុយបាក្នុងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងតម្រូវការ ហើយស្នើឱ្យប្រទេសទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។
|
|
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Esteban Lazo Hernandez ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា |
លោកប្រធានរដ្ឋសភាគុយបា Esteban Lazo Hernandez បានវាយតំលៃខ្ពស់ចំពោះកិត្យានុភាព និងតួនាទីអន្តរជាតិរបស់វៀតណាម និងសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាមដែលលោកបានបានឃើញមើ់លតាមរយៈដំណើរទស្សនកិច្ចនៅវៀតណាម ហើយជំនឿយ៉ាងមុតមាំថា វៀតណាមនឹងបន្តសម្រេចបាននូវគោលដៅដែលបានកំណត់។
លោកប្រធានរដ្ឋសភាគុយបា បានអះអាងនូវចំណងសាមគ្គីភាព និងមនោសញ្ចេតនាពិសេសរបស់បក្ស រដ្ឋាភិបាល និងប្រជាជនគុយបាចំពោះវៀតណាម ព្រមទាំងបានថ្លែងអំណរគុណចំពោះការជួយគាំទ្រសម្រាប់ប្រជាជនគុយបានាពេលថ្មីៗនេះ។ លោក Esteban Lazo Hernandez បានសម្តែងនូវគោលបំណងថាប្រទេសទាំងពីរបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះ ទំនាក់ទំនងនយោបាយ និងការទូតជាស្នូល ដោយការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល រដ្ឋសភា និងមូលដ្ឋាននានានៃប្រទេសទាំងពីរនាពេលខាងមុខ។
ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-គុយបា ឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ
នារសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Esteban Lazo Hernandez ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ លោកប្រធានរដ្ឋ Luong Cuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារររវាង លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា នាព្រឹកថ្ងៃដដែល។ លោកប្រធានរដ្ឋ Luong Cuong ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងចំណងសាមគ្គីភាពជាភាតរភាព មិត្តភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជឿទុកចិត្ដរវាងវៀតណាម និងគុយបា។
|
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Esteban Lazo Hernandez ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា |
លោកប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ធ្វើឲ្យស៊ីជម្រៅ និងលើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការជាមួយគុយបាលើគ្រប់វិស័យ លើកកម្ពស់ឧត្ដមភាពរបស់ភាគីទាំងពីរក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅរកការប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ២០២៥ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ / ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥)។
លោកប្រធានរដ្ឋសភា Esteban Lazo Hernandez បានអះអាងថា គុយបា ចងចាំជានិច្ច និងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព ការរួមដំណើរនិងការគាំទ្ររបស់បក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាមសម្រាប់គុយបាក្នុងរយៈពេលថ្មីៗនេះ ជាពិសេសលើវិស័យពាណិជ្ជកម្ម អង្ករ និងសន្តិសុខស្បៀង ការអភិវឌ្ឍផលិតកម្មកសិកម្ម កិច្ចសហប្រតិបត្តិការនិងវិនិយោគ ក៏ដូចជានៅអង្គការតំបន់ និងអន្តរជាតិ និងវេទិកាពហុភាគីផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបារបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានររដ្ឋវៀតណាម កាលពីខែកញ្ញា ឆ្នាំ ២០២៤ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាលើកដំបូងរបស់រដ្ឋសភានៃប្រទេសទាំងពីរនាពេលថ្មីៗនេះ; ទន្ទឹមនឹងនោះ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។
រដ្ឋសភាវៀតណាមនិងគុយបាពង្រឹងកិច្ចសហប្រតិបត្តិការ
* នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Esteban Lazo Hernandez ប្រធានរដ្ឋសភា និងជា ប្រធានក្រុមប្រឹក្សារដ្ឋគុយបា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Tran Thanh Man ប្រធានរដ្ឋសភាវៀណាម និងលោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា បានជួបពិភាក្សាការងារ។
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម -គុយបា។ លោកប្រធានរដ្ឋសភាបានអះអាងថា ក្រោយរយៈពេល៦៤ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងវៀតណាម និងគុយបាបានអភិវឌ្ឍជាឥតឈប់ឈរក៏ដូចសព្វថ្ងៃនេះ ក្លាយជាទំនាក់ទំនងជាបងប្អូនដ៏កម្រដែលមានការជឿទុកចិត្តខាងនយោបាយខ្ពស់ និងជាគំរូក្នុងទំនាក់ទំនងអន្តរជាតិ។
|
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Esteban Lazo Hernandez ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា |
ដើម្បីបន្តលើកកម្ពស់លទ្ធផលល្អនៃសម័យប្រជុំលើកទី ១ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម-គុយបា ក្នុងស្មារតីនៃពិធីសារសហប្រតិបត្តិការដែលបានចុះហត្ថលេខានោះ លោកប្រធានរដ្ឋសភាវៀតណាម Tran Thanh Man លើកច្បាស់ថា រដ្ឋសភាវៀតណាមមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាគុយបាជាមួយនឹងខ្លឹមសារ និងយន្តការសហប្រតិបត្តិការថ្មី។ ជាពិសេស រដ្ឋសភាទាំងពីរនឹងបន្តផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជំនាញ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរ និងក្រុមសមាជិកសភាមិត្តភាពទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈលើវិស័យនីតិបញ្ញត្តិ ត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ; បង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ដោយទម្រង់ផ្ទាល់ ឬ តាមប្រព័ន្ធវីដេអូ លើការរៀបចំសកម្មភាពរបស់រដ្ឋសភា កសាងនិងធ្វើឱ្យប្រសើរនូវគោលនយោបាយ និងប្រព័ន្ធច្បាប់ដែលភាគីទាំងពីរមានការយកចិត្ដទុកដាក់ដូចគ្នា។
លោកប្រធានរដ្ឋសភា Esteban Lazo Hernandez បានចាត់ទុកថា ទំនាក់ទំនងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាម និងគុយបាត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរលើគ្រប់បណ្តាញរបស់បក្ស រដ្ឋ កិច្ចសហប្រតិបត្តិការសភា និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសលើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា...
នៅក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា ចាំបាច់ត្រូវបន្តលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការសិក្សាសមត្ថភាពសម្របសម្រួលនិងត្រួតពិនិត្យ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពរៀបចំសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម-គុយបា ក្នុងឆ្នាំ២០២៥ នៅប្រទេសវៀតណាម៕
បកប្រែដោយ Pham Diep