មណ្ឌលឧស្សាហកម្ម Ras Laffan គឺមណ្ឌលមានរោងចក្រចម្រាញ់ប្រេង និងរោងចក្រកែច្នៃឧស្ម័នធំៗជាច្រើនក្នុងប្រទេសកាតា ដូចជា ORYX GTL, Pearl GTL, Dolphin... មណ្ឌលឧស្សាហកម្ម Ras Laffan ជាមណ្ឌលឧស្ម័នរាវដ៏សំខាន់នៃប្រទេសកាតា និងជាមូលដ្ឋាននាំចេញឧស្ម័នរាវធំបំផុតរបស់ពិភពលោក។ បច្ចុប្បន្ននេះ មានសាជីវកម្ម និងក្រុមហ៊ុនធំៗចំនួន ១៣ ដែលកំពុងប្រតិបត្តិការនៅទីនេះ។

ក្នុងឱកាសមកទស្សនាមណ្ឌលឧស្សាហកម្ម Ras Laffan លោក Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រ របស់កាតាក្នុងការកសាងឈូងសមុទ្រសិប្បនិម្មិត និងមណ្ឌលឧស្សាហកម្មឯកទេសទំនើប។

leftcenterrightdel
លោក Pham Minh Chinh និងលោកជំទាវទៅទស្សនាមណ្ឌលឧស្សាហកម្ម Ras Laffan ប្រទេសកាតា (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានស្នើថា កាតានិយាយរួម និងសាជីវកម្ម QatarEnergy និយាយដោយឡែក សហប្រតិបត្តិការជាមួយវៀតណាម វិនិយោគចូលមកវៀតណាម និងជួយឧបត្ថម្ភហិរញ្ញវត្ថុ ចែករំលែកបទពិសោធន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជួយវៀតណាមបណ្ដុះបណ្ដាលធនធានមនុស្ស និងលើកកម្ពស់ចំណេះដឹងអំពីការគ្រប់គ្រង អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្ម។

នេះជាសកម្មភាពចុងក្រោយរបស់លោក Pham Minh Chinh នៅកាតា ហើយក៏ជាសកម្មភាពចុងក្រោយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅអេមីរ៉ាតអារ៉ាប់រួម (UAE) ចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី៨ និងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងប្រទេសកាតា។

នៅរសៀលថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Doha ត្រឡប់ប្រទេសវិញ៕

បកប្រែដោយ Thanh Cong