leftcenterrightdel
លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

តាមរយៈព័ត៌មាន និងការផ្លាស់ប្តូរក្នុងជំនួបនេះ លោក Nguyen Trong Nghia ជឿជាក់ថា ដោយភាពអង់អាចក្លាហាន បញ្ញា និងទេពកោសល្យ ប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេសនឹងជំនះពុះពាររាល់ការលំបាក និងកសាងទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេសកាន់តែរឹងមាំ និងមានកិត្យានុភាព សម្រេចល្អនូវរាល់ភារកិច្ច និងទំនួលខុសត្រូវដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន; រួមចំណែកជាក់ស្តែងក្នុងការកសាង និងការពារមាតុភូមិ ដើម្បីប្រទេសវៀតណាមមួយប្រកបដោយឯករាជ្យ ម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ មិត្តភាព អភិវឌ្ឍន៍ វិបុលភាព សុភមង្គល និងរឹងមាំ ដែលឈានចូលយុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។

leftcenterrightdel
លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបជាមួយប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេសឆ្នាំ ២០២៤ (រូបថត៖ vnanet.vn)

លោក Nguyen Trong Nghia បានស្នើឲ្យប្រធានទីភ្នាក់ងារតំណាងវៀតណាមនៅឯបរទេស បន្តជំរុញទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំៗ ដៃគូយុទ្ធសាស្ត្រ ដៃគូគ្រប់ជ្រុងជ្រោយ មិត្តភក្តិប្រពៃណី និងដៃគូសំខាន់ៗដទៃទៀត ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងបណ្តាគណបក្សនយោបាយឲ្យកាន់តែស៊ីជម្រៅថែមទៀត; រួមចំណែកពង្រឹងស្ថានភាពកិច្ចការបរទេសប្រកបដោយស្ថិរភាព សន្តិភាព និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងដែលធ្វើការងារព័ត៌មានបរទេស ដើម្បីអនុវត្តព្រមៗគ្នារវាងព័ត៌មានក្នុងស្រុក និងព័ត៌មានបរទេស៕

បកប្រែដោយ Huyen Trang