វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ហើយប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនូវរាល់សកម្មភាពដែលរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa។ វៀតណាមប្តេជ្ញាចិត្តការពារអធិបតេយ្យភាពរបស់វៀតណាមដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

leftcenterrightdel
លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម

* ក៏នៅក្នុងសន្និសីទសារព័ត៌មាន ឆ្លើយសំណួរអំពីទំនាក់ទំនងរវាងវៀតណាម និងក្រុមសេដ្ឋកិច្ចទើបលេចធ្លោកំពូលពិភពលោក (BRICS) លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេស បានមានប្រសាសន៍ថា៖ ក្នុងនាមជាសមាជិកសកម្ម មានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមបាន កំពុង នឹងចូលរួមយ៉ាងសកម្ម រួមចំណែកដោយមានការទទួលខុសត្រូវដល់យន្តការ និងវេទិកាពហុភាគី រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ស្របតាមតម្រូវការ និងផលប្រយោជន៍របស់វៀតណាម។ វៀតណាមនឹងសិក្សាព័ត៌មានអំពីបទប្បញ្ញត្តិនៃប្រទេសដៃគូ BRICS; ការដែលវៀតណាមចូលរួមយន្តការសហប្រតិបត្តិការពហុភាគី តំបន់ និងអន្តរជាតិ តែងតែបានស្រាវជ្រាវ និងពិចារណាលើមូលដ្ឋានដែលស្របនឹងផលប្រយោជន៍ លក្ខខណ្ឌ និងសមត្ថភាពរបស់វៀតណាម។ ទន្ទឹមនឹងនោះ ប្រកានេះក៏បង្ហាញពីគោលនយោបាយជាប់លាប់ គោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី ការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ។ វៀតណាមជាមិត្ត ជាដៃគូគួរឱ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ៕

បកប្រែដោយ Duy Hoan