ក្នុងជំនួប លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមនឹងបន្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។​ លោកអគ្គលេខាបក្ស To Lam សង្កត់ធ្ងន់ថា វៀតណាមមាន​បំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាលើពិភពលោក គាំទ្រការបង្កើនការរក្សាបរិយាកាសសន្តិភាពក្នុងពិភព​លោក​។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ទទួលជួបលោកស្រី Delcy Rodríguez Gómez អនុប្រធានាធិបតីអចិន្ត្រៃយ៍វ៉េណេស៊ុយអេឡា (រូបថត៖ nhandan.vn)

អំពីទំនាក់ទំនងទ្វេភាគី លោកអគ្គលេខាបក្ស To Lam បានយល់ស្របនឹងសំណើសហប្រតិបត្តិការរបស់លោកស្រី Delcy Rodríguez Gómez ព្រមទាំងសម្តែងនូវបំណងចង់មានការអភិវឌ្ឍន៍ថ្មីៗបន្ទាប់ពីដំណើរទស្សនកិច្ចនេះ។ លោកអគ្គលេខាបក្ស To Lam ស្នើឱ្យភាគីទាំងពីរពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់  ជាពិសេសថ្នាក់ជាន់ខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ជាពិសេសក្នុងការផ្លាស់ប្តូរបទពិសោធន៍ទ្រឹស្តី និងគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងគណបក្សនៅពេលខាងមុខ។ លោកអគ្គលេខាបក្ស បានស្នើភាគីទាំងពីរជំរុញការអនុវត្តផែនការសហប្រតិបត្តិការ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ហើយបន្តគាំទ្រ និងសហប្រតិបត្តិការនៅវេទិកា និងអង្គការពហុភាគី និងលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់និងពិភពលោក។

អំពីទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ លោកស្រី Delcy Rodríguez Gómez បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងរវាងភាគីទាំងពីរនាពេលកន្លងមក ហើយមានបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្ដិការ ដោយផ្តោតលើវិស័យដែលមានសក្តានុពល ដូចជាថាមពល កសិកម្ម និងទេសចរណ៍ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរនាពេលខាងមុខ។

* នាថ្ងៃទី ២៩ ខែតុលា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបអនុប្រធានាធិបតីអចិន្ត្រៃយ៍វេណេស៊ុយអេឡា លោកស្រី Delcy Rodríguez Gómez។

លោកប្រធានរដ្ឋ Luong Cuong បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Delcy Rodríguez Gómez អនុប្រធានាធិបតីអចិន្ត្រៃយ៍វេណេស៊ុយអេឡា ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-វេណេស៊ុយអេឡា ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបអនុប្រធានាធិបតីអចិន្ត្រៃយ៍វេណេស៊ុយអេឡា លោកស្រី Delcy Rodríguez Gómez (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយមិត្តជាប្រពៃណីនៅអាមេរិកឡាទីន រួមមានវេណេស៊ុយអេឡាផងដែរ។ លោកប្រធានរដ្ឋ Luong Cuong មានបំណងចង់ឲ្យភាគីទាំងពីរនឹងបន្តធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ទន្ទឹមនឹងនោះរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតំបន់ទាំងពីរ និងលើពិភពលោក។

លោកស្រី Delcy Rodriguez Gomez បានជម្រាបជូនលោកប្រធានរដ្ឋ Luong Cuong អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយលោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាមនាព្រឹកថ្ងៃដដែល។ លោកស្រី Delcy Rodriguez Gomez ឲ្យដឹងថា រដ្ឋាភិបាល និងប្រជាជនវេណេស៊ុយអេឡា កោតសរសើរចំពោះវៀតណាមក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិ  ការពារអធិបតេយ្យភាព កសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាម។ លោកស្រី Delcy Rodriguez Gomez អះអាងថា វេណេស៊ុយអេឡា ផ្តល់អាទិភាពក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយការបរទេសរួម ក៏ដូចជាសម្រាប់តំបន់អាស៊ីផង​ដែរ​។

លោកប្រធានរដ្ឋ Luong Cuong និងលោកស្រី Delcy Rodriguez Gomez បានឯកភាពបន្តណែនាំស្ថាប័ននានានៃប្រទេសទាំងពីរកសាងផែនការ និងកម្មវិធីសហប្រតិបត្តិការជាក់លាក់ក្នុងវិស័យនីមួយៗ ជាពិសេសវិស័យកសិកម្ម ថាមពល និងទូរគមនាគមន៍។ ភាគីទាំងពីរក៏បានឯកភាពបន្តពិភាក្សា និងស្វែងរកវិធានការដើម្បីដោះស្រាយឧបសគ្គ និងការលំបាកក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈយន្តការដូចជា ការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម- វេណេស៊ុយអេឡា ឆ្ពោះទៅកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងប្រទេសទាំងពីរនាពេលខាងមុខ។

* នាព្រឹកថ្ងៃទី ២៩ តុលា នៅវិមានប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម និងលោកស្រី Delcy Rodriguez Gomez អនុប្រធានាធិបតីអចិន្ត្រៃយ៍វេណេស៊ុយអេឡា បានជួបពិភាក្សាការងារជាផ្លូវការ។ ភាគីទាំងពីរបានជម្រាបជូនគ្នាអំពីស្ថានភាពរបស់ប្រទេសនីមួយៗនាពេលថ្មីៗនេះ ពិភាក្សាលើទិសដៅ និងវិធានការពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - វេណេស៊ុយអេឡា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អនុប្រធានាធិបតីអចិន្ត្រៃយ៍វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez Gomez បានដាក់កម្រងផ្កា និងចូលគោរពវិញញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព និងទស្សនាកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រ និងទីតាំងវប្បធម៌នៅទីក្រុងហាណូយ៕

បកប្រែដោយ Thanh Cong