លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពាវនាវឲ្យសម្ព័ន្ធក្រុមហ៊ុននានារបស់ UAE បង្កើនការវិនិយោគនៅវៀតណាម
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាតអារ៉ាប់រួម (UAE) នាព្រឹកថ្ងៃទី២៩ ខែតុលា នៅរដ្ឋធានី Abu Dhabi នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Sultan Bin Ahmed Al Jaber រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាខ្ពស់ នាយកប្រតិបត្តិ (CEO) នៃសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ Abu Dhabi របស់ UAE (ADNOC) និងសហការី។