សារទូរលេខ និងលិខិតអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Luong Cuong
កប.អនឡាញ - ក្នុងឱកាសដែលលោក Luong Cuong ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសប្រ៊ុយណេ ហ្វីលីពីន ថៃ និងម៉ូសំប៊ិក បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Luong Cuong។
(1) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រប៊្រុយណេ ព្រះអង្គ Darussalam Haji Hassanal Bolkiah បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់រវាងប្រទេសទាំងពីរលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងសម្តែងនូវបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
|
|
លោក Luong Cuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង (រូបថត៖ vnanet.vn) |
(២) លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានសម្តែងនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Luong Cuong ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វីលីពីនក្នុងអាស៊ាននឹងត្រូវបានពង្រឹងថែមទៀត បំពេញតាមបំណងប្រាថ្នារួមរបស់ប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងសុភមង្គលសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៥ និងខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៦។
(៣) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ Maha Vajiralongkorn និងលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងថៃក្នុងរយៈពេលកន្លងមក និងអះអាងថា វៀតណាម និងថៃគឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក ព្រមទាំងសម្តែងនូវបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋ Luong Cuong ដើម្បីពង្រីកបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរនាពេលខាងមុខ។
(៤) លោក Filipe Jacinto Nyusi ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិក បានផ្ញើលិខិតអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Luong Cuong៕
បកប្រែដោយ Huyen Trang