ថ្លែងមតិនៅសិក្ខាសាលានេះ ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានឲ្យដឹងថា ក្នុងបរិបទនៃការធ្វើសមាហរណកម្មនិងសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ ការធ្វើចំណាកស្រុកបានប្រព្រឹត្តទៅដោយទ្រង់ទ្រាយនិងល្បឿនកាន់តែកើនឡើង ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ប្រទេសទាំងអស់។ ដោយហេតុនេះ ការវាយតម្លៃជាប្រចាំនូវលំហូរចំណាកស្រុករបស់ពលរដ្ឋវៀតណាមទៅកាន់បរទេស និងលំហូរចំណាកស្រុករបស់ជនបរទេសចូលមកវៀតណាមគឺចាំបាច់ណាស់។ នេះក៏ជាគោលដៅនៃឯកសារអន្តោប្រវេសន៍វៀតណាមឆ្នាំ ២០២៣ ដែលត្រូវបានប្រកាសជាផ្លូវការ។
ដោយសង្កត់ធ្ងន់លើការជំរុញការធ្វើចំណាកស្រុកស្របច្បាប់ ការបង្ការ និងទប់ស្កាត់ការធ្វើចំណាកស្រុកតាមរយៈបណ្តាញមិនផ្លូវការ ធានាការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុកតែងតែជាគោលនយោបាយឥតងាករេរបស់វៀតណាម លោក Nguyen Minh Vu បានអះអាងថា៖ “វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក៏ដូចជាស្ថាប័ននានារបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា សំដៅបង្កើនការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងជនចំណាកស្រុក កសាង និងគ្រប់គ្រងប្រព័ន្ធទិន្នន័យចំណាកស្រុក ជំរុញខ្លាំងវិធានការជំរុញការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយភាពងាយរងគ្រោះចំពោះជនចំណាកស្រុកក្នុងដំណើរការធ្វើចំណាកស្រុក”។
នៅក្នុងសិក្ខាសាលានេះដែរ លោកស្រី Mitsue Pembroke ប្រធានស្តីទីតំណាងគណៈប្រតិភូ IOM បានចាត់ទុថកា ឯកសារអន្តោប្រវេសន៍វៀតណាមឆ្នាំ ២០២៣ បាននាំមកនូវទស្សនៈពហុទិដ្ឋភាពនៃការធ្វើចំណាកស្រុកតាមរយៈទិន្នន័យនិងការវិភាគដោយផ្អែកលើភស្តុតាង។ នៅក្នុងពិភពលោកមួយដែលមានការផ្លាស់ប្តូរដោយឥតឈប់ឈរ រួមជាមួយដំណើរការសាកលភាវូបនីយកម្ម និងធ្វើសមាហរណកម្មនោះ ការយល់ច្បាស់អំពីបញ្ហាជុំវិញការធ្វើចំណាកស្រុក នឹងជួយប្រទេសនានាដាក់ចេញគោលនយោបាយដោយផ្អែកលើភស្តុតាង និងមានប្រសិទ្ធភាព។
នៅក្នុងសិក្ខាសាលានេះ ប្រតិភូជិតចំនួន ៨០ នាក់ចំណុះក្រសួង ស្ថាប័ន ស្ថានទូតនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបានពិភាក្សាអំពីនិន្នាការលេចធ្លោនៃការចំណាកស្រុកនាប៉ុន្មានឆ្នាំកន្លងទៅ៕
តាម vovworld.vn
Type the code from the image