អញ្ជើញចូលរួមមានលោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ; លោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ  តំណាងអង្គភាពនៃកងទ័ពប្រជាជនឡាវ និងយុទ្ធជនជាច្រើននាក់មកពីក្រសួងការពារជាតិឡាវ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam ថ្លែងក្នុងជំនួប

លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានសង្កត់ធ្ងន់ថា កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមសុទ្ធតែជាជនឆ្នើមដែលបានចាកចេញពីមាតុភូមិ ក្រុមគ្រួសារ និងញាតិមិត្តទៅប្រទេសឡាវ ដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ រួមជាមួយនឹងប្រជាជនឡាវតស៊ូប្រយុទ្ធសត្រូវរួម។ ហើយត្រូវបានបក្ស រដ្ឋាភិបាល និងប្រជាជនឡាវចាត់ទុកថាជាសមមិត្ត ជាមិត្តស្និទ្ធស្នាល។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមជំនួបសំណេះសំណាល

លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានសម្តែងនូវគោលបំណងចង់ឱ្យកម្មាភិបាលនិងយុទ្ធជនវ័យក្មេងនៃកងទ័ពប្រជាជនឡាវយល់យ៉ាងស៊ីជម្រៅអំពីសម្ព័ន្ធមិត្តប្រយុទ្ធពិសេសរវាងវៀតណាម និងឡាវ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន (ឥឡូវជាបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ) ព្រមទាំងចងចាំជានិច្ចភាពស្និទ្ធស្នាលរបស់បុព្វបុរសជាច្រើនជំនាន់នៃប្រទេសទាំងពីរ ជាពិសេសការរួមសុខរួមទុក្ខរវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញវៀតណាមជាមួយយុទ្ធជននៃកងទ័ពប្រជាជនឡាវក្នុងអំឡុងការតស៊ូដណ្តើមឯករាជ្យជាតិ និងសេរីភាពដែលពោរពេញទៅដោយការលះបង់ និងការលំបាករបស់ប្រជាជាតិទាំងពីរ៕

បកប្រែដោយ Pham Diep