លោក Le Hoai Trung បានសំដែងនូវការអបអរសាទរជូនជំពោះលោក He Wei ដែលត្រូវបានបក្សនិងរដ្ឋចិនតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅវៀតណាម ហើយជឿជាក់ថា ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន លោក He Wei នឹងរួមវិភាគទានជាវិជ្ជមាន និងមានប្រសិទ្ធភាព ដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន។

leftcenterrightdel
លោក Le Hoai Trung ទទួលជួបលោក He Wei

លោក Le Hoai Trung បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-ចិននាពេលកន្លងមក។ លោកបញ្ជាក់ពីគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋវៀតណាមគឺយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ដោយចាត់ទុកថានេះជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ។ លោក Le Hoai Trung ស្នើថា ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ រួមទាំងជំរុញការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់នាពេលខាងមុខ អនុវត្តយ៉ាងហ្មត់ចត់នូវទស្សនៈរួមជាន់ខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតរួមវៀតណាម-ចិនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

លោក He Wei បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់គណៈទាក់ទងបរទេសមជ្ឈិមបក្សក្នុងការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោក He Wei បានសម្តែងនូវកិត្តិយសក្នុងការទទួលបេសកកម្មការទូតនៅវៀតណាម ដោយបញ្ជាក់ពីតួនាទីតម្រង់ទិសនៃទំនាក់ទំនងរវាងបក្សទាំងពីរ ក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។

លោក He Wei បានស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវទ្រឹស្តីលើវិស័យកសាងបក្ស មាគ៌ាឆ្ពោះទៅសង្គមនិយម និងអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយមស្របតាមលក្ខណៈរបស់ប្រទេសនីមួយៗ។ លោក He Wei ក៏មានបំណងចង់ឲ្យភាគីទាំងពីរបង្កើនការផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន និងប្រជាជននៃប្រទេសទាំងពីរអំពីប្រពៃណីមិត្តភាពរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ អំពីលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការមិត្តភាពនាបច្ចុប្បន្ន និងអនាគតរបស់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh