ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក។ ជាពិសេស បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ភាគីទាំងពីរបានកំណត់ជំហានថ្មី លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង​វៀតណាមនិងចិន ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន រួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបអនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមនៃប្រទេសចិន

លោកប្រធានរដ្ឋ Luong Cuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Zhang Youxia អនុប្រធានគណៈកម្មាធិការបក្សយោធាមជ្ឈិមចិន ហើយសំដែងនូវសេចក្ដីរីករាយដែលឃើញថាទំនាក់ទំនងការពារជាតិទ្វេភាគីបន្តមានការអភិវឌ្ឍន៍ថ្មីៗប្រកបដោយប្រសិទ្ធភាព ស្របតាមឯកសារដែលបានចុះហត្ថលេខានិងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។

លោកប្រធានរដ្ឋ បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ បន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងរក្សាបាននូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Zhang Youxia បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ សំដៅអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខកាន់តែស៊ីជម្រៅ។

*គួររំលឹកថា នាព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Zhang Youxia និងគណៈប្រតិភូចិនបានអញ្ជើញទៅទស្សនាកងវរសេនាធំលេខ១០២ កងពលធំលេខ​៣០៨ អង្គទ័ពលេខ ១២ និងទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម៕

បកប្រែដោយ Pham Diep