នាព្រឹកនេះថ្ងៃទី ២៤ ខែតុលា ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅកិច្ចប្រជុំពេញអង្គរបស់ថ្នាក់ដឹកនាំ BRICS បូក ឆ្នាំ២០២៤ ដោយប្រធានបទ "BRICS និងសកលលោកភាគខាងត្បូង៖ រួមគ្នាកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង" ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គរបស់កិច្ចប្រជុំ។

leftcenterrightdel
កិច្ចប្រជុំពេញអង្គរបស់ថ្នាក់ដឹកនាំ BRICS បូក ឆ្នាំ២០២៤

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើចក្ខុវិស័យ “វិធីសាស្រ្តឆ្ពោះទៅរកភាពសកល ប្រជាជនទាំងមូល ទូលំទូលាយ និងការលើកកម្ពស់ពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ” ដើម្បីដោះស្រាយបញ្ហាប្រឈមរួមដែលមិនធ្លាប់មានពីមុនមក។ ដើម្បីរួមគ្នាបង្កើតពិភពលោកឱ្យកាន់តែប្រសើរឡើង លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ​មាន​ការ​ការតភ្ជាប់យុទ្ធសាស្ត្រចំនួន៥។ ទីមួយការភ្ជាប់ធនធាន។ ទីពីរ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់។ ទីបីគឺការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកដោយឈរលើមូលដ្ឋាននៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតដើម្បីបង្កើតសន្ទុះថ្មីសម្រាប់កំណើនសេដ្ឋកិច្ច និងពង្រីកកន្លែងអភិវឌ្ឍន៍សម្រាប់គ្រប់ប្រទេស។ ជាពិសេសការតភ្ជាប់ប្រជាជន និងប្រជាជនតាមរយៈវប្បធម៌ និងការតភ្ជាប់ក្នុងការធ្វើកំណែទម្រង់យន្តការអភិបាលកិច្ចសកល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បូក

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ការភ្ជាប់ទំនាក់ទំនងប្រជាជនជាមួយប្រជាជនតាមរយៈវប្បធម៌ កិច្ចសហប្រតិបត្តិការវប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនរវាង BRICS និងបណ្តាប្រទេសនានាចាំបាច់ត្រូវជំរុញខ្លាំងថែមទៀត ដើម្បីកសាងលំហវប្បធម៌ “ឯកភាពគ្នាក្នុងភាពចម្រុះ” ជាកន្លែងដែលតម្លៃផ្សេងៗគ្នាត្រូវបានគោរព ភាពស្រដៀងគ្នាត្រូវបានលើកកំពស់ ជាកន្លែងដែលភាពស្រស់ស្អាតនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការត្រូវបានពូនជ្រំ។ តភ្ជាប់ក្នុងកំណែទម្រង់យន្តការអភិបាលកិច្ចសកលឆ្ពោះទៅរកការតភ្ជាប់ ការចែករំលែក ឌីជីថល តុល្យភាព សមភាព ប្រសិទ្ធភាព បរិយាប័ន្ន និងទូលំទូលាយ ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ យើងត្រូវមានភាពសកម្ម និងប្រសិទ្ធភាពក្នុងដំណើរការបង្កើតច្បាប់ និងស្តង់ដារសកល ជាពិសេសវិស័យថ្មីៗដូចជា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃបញ្ញាសិប្បនិមិត្ត (AI) កុំព្យូទ័រលើពពក Internet of Things (IOT)...”។

leftcenterrightdel
 លោក Vladimir Putin ប្រធានសហព័ន្ធរុស្ស៊ី ប្រធានក្រុម BRICS ឆ្នាំ ២០២៤ បានស្វាគមន៍ លោក​នាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានគណៈប្រតិភូ

ចែករំលែកមេរៀនអភិវឌ្ឍន៍របស់វៀតណាមស្ដីពី “ការតភ្ជាប់ សមាហរណកម្ម និងរួមគ្នាកសាងពិភពលោកកាន់តែល្អប្រសើរ” លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់លើទស្សនៈសំខាន់ៗមួយចំនួន រួមទាំងគោលនយោបាយស្ថិរភាព ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ពហុភាគី ពិពិធកម្ម ជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម មានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ អនុវត្តគោលនយោបាយការពារជាតិ “៤ មិន”។

បកប្រែដោយ Thanh Cong