តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានលើកសរសើរចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងយុទ្ធជននៃស្ថាប័ន អង្គភាពនានាក្នុងការអនុវត្តភារកិច្ចដែលបានចាត់តាំងនៅទីលានបាញ់កាំភ្លើងជាតិលេខ ៥។ ទោះបីជាបន្ទុកការងារជាច្រើនក្នុងរយៈពេលដ៏ខ្លីក៏ដោយ ក៏ភ្នាក់ងារ និងអង្គភាពបានបង្កើតផែនការយ៉ាងវិទ្យាសាស្ត្រ អនុវត្តដំណោះស្រាយព្រមៗគ្នា និងលើកទឹកចិត្តកងទ័ពឱ្យបំពេញភារកិច្ចដែលបានចាត់តាំងប្រកបដោយជោគជ័យ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong លើកទឹកចិត្តកម្មាភិបាល និងយុទ្ធជនបំពេញភារកិច្ចនៅទីលានបាញ់កាំភ្លើងជាតិលេខ៥

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឱ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ដឹកនាំ ណែនាំ និងលើកទឹកចិត្តកងទ័ពជំនះពុះពារការលំបាក និងបំពេញយ៉ាងល្អនូវរាល់ភារកិច្ចដែលបានប្រគល់ជូន; ផ្តោតលើការគ្រប់គ្រងអាវុធ និងឧបករណ៍បច្ចេកទេសឲ្យបានល្អ; យកចិត្តទុកដាក់ ថែទាំជីវភាពរស់នៅ និងសុខភាពរបស់កងទ័ព; គោរពវិន័យកងទ័ពយ៉ាងម៉ឺងម៉ាត់ សម្រេចបានសមិទ្ធផលខ្ពស់បំផុត ដើម្បីអបអរសាទរខួបលើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៩ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)៕

បកប្រែដោយ Huyen Trang