ថ្លែងក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា យូណានជាខេត្តមួយរបស់ប្រទេសចិនជាប់ព្រំដែនជាមួយខេត្តចំនួន ៤ របស់វៀតណាម វប្បធម៌ប្រពៃណីវិសេសវិសាលនិងប្រជាជនរួសរាយរាក់ទាក់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សម្តែងការចាប់អារម្មណ៍ជិតស្និទ្ធ និងទំនាក់ទំនងល្អរវាងចិនជាមួយបណ្ដាខេត្ដរបស់វៀតណាមដូចជាខេត្ដ Lao Cai , ខេត្ដ Dien Bien , ខេត្ត Lai Chau និងខេត្ដ Ha Giang  ជាពិសេសនៅពេលមានផ្លូវដែកតភ្ជាប់រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលនិងសហគមន៍ជនជាតិវៀតណាមនៅខេត្តយូណាន (រូបថត៖ vnanet.vn)

មូលដ្ឋានទាំងនេះនៃប្រទេសទាំងពីរក៏មានទីតាំង និងតួនាទីសំខាន់ក្នុងដំណើរការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការអនុវត្តជាក់ស្ដែងនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និង “សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន” មានអត្ថន័យជាយុទ្ធសាស្ត្រដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-ចិន គឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូល ហើយមានបំណងចង់សហគមន៍វៀតណាមតែងតែរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ព្រមទាំងស្នើឱ្យសហគមន៍ជនជាតិវៀតណាមលើកកម្ពស់ស្មារតីសាមគ្គីភាព, នវានុវត្ដន៍  រក្សាអត្តសញ្ញាណវប្បធម៌ជាតិ; គោរពច្បាប់នៅប្រទេសសាមី  និងឆ្ពោះទៅមាតុភូមិ...

* នារសៀលថ្ងៃទី៥ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបុណ្យវប្បធម៌ និងទេសចរណ៍វៀតណាមនៅរោងមហោស្រព យូណាន ទីក្រុងគុនមីង ឆ្ពោះទៅអបអរសាទរខួបលើកទី ៧៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន និងឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម-ចិននៅឆ្នាំ២០២៥។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាការតាំងពិព័ណរូបថតចំនួន ៤០ សន្លឹក អំពីបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍វៀតណាម។  ជាពិសេស លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានទស្សនាកម្មវិធីសិល្បៈដែលសំដែងដោយសិល្បករវៀតណាម និងចិន៕

បកប្រែដោយ Thanh Cong