លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son ទទួលជួបអនុប្រធានធនាគារពិភពលោក
កប.អនឡាញ - នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោកស្រី Manuela អនុប្រធានធនាគារពិភពលោក (WB) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានស្វាគមន៍ចំពោះសំណើរបស់ធនាគារពិភពលោកក្នុងការផ្តល់កម្ចីដល់ប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើវិស័យសំខាន់ៗដូចជាហេដ្ឋារចនាសម្ព័ន្ធ (គម្រោងគមនាគមន៍ខ្នាតធំ) ថាមពល (បរិវត្តកម្មថាមពល និងថាមពលកកើតឡើងវិញ) និងកសិកម្ម (រួមទាំងគំនិតផ្តួចផ្តើមដែលមានប្រយោជន៍ដល់បរិស្ថាន ដូចជាគម្រោងដាំស្រូវដែលមានមេតានទាប)។
|
|
លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son ទទួលជួបលោកស្រី Manuela អនុប្រធានធនាគារពិភពលោក (រូបថត៖ vnanet.vn) |
លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានអំពាវនាវឱ្យធនាគារពិភពលោកបន្តសម្រួលដំណើរការអនុម័ត និងអនុវត្តវិធីសាស្រ្តដោយបត់បែន ក្នុងដំណើរការចរចាដើម្បីដោះស្រាយបញ្ហាប្រឈមនានា; លើកទឹកចិត្តឱ្យធនាគារពិភពលោកស្វែងរក និងផ្តល់ជំនួយឥតសំណងបន្ថែមទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ពីធនាគារអន្តរជាតិសម្រាប់ការកសាងឡើងវិញ និងអភិវឌ្ឍន៍អន្តរជាតិ (IBRD) នៅពេលដែលវៀតណាមបានបញ្ចប់ការសិក្សាពី ODA (ប្រភពទុន IDA ពីធនាគារពិភពលោក) ក្នុងឆ្នាំ ២០១៧។
ដោយទទួលស្គាល់ជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក លោកស្រី Manuela អនុប្រធាន WB បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទៅកាន់វៀតណាមលើកនេះគឺដើម្បីពិភាក្សាអំពីរបៀបដែលវៀតណាមអាចក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ធនាគារពិភពលោកសង្ឃឹមថានឹងជួយវៀតណាមស្វែងរកឱកាស និងត្រៀមខ្លួនជាស្រេចជួយវៀតណាមក្នុងការអភិវឌ្ឍនាពេលខាងមុខ៕
បកប្រែដោយ Huyen Trang