ពង្រឹងទំនាក់ទំនងប្រពៃណី និងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា
កប.អនឡាញ - នារសៀលថ្ងៃទី៧ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស To Lam បានទទួលជួបលោក Orlando Nicolas Hernandez Guillen ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិ។
លោកអគ្គលេខាបក្ស To Lam បានអបអរសាទរ និងកោតសរសើរចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូត Orlando Nicolas Hernandez Guillen ក្នុងអាណត្តិរបស់ខ្លូន។ លោកអគ្គលេខាបក្សបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត និងកម្មាភិបាលស្ថានទូតគុយបាប្រចាំនៅវៀតណាមក្នុងការគាំទ្រការផ្ទេរវ៉ាក់សាំង Abdala និងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រគុយបាទៅជួយវៀតណាមក្នុងគ្រាលំបាកបំផុតរបស់នៃការរាត្បាតកូវីដ១៩ បង្ហាញភាពជិតស្និទ្ធ និងការចែករំលែករវាងប្រទេសទាំងពីរ។
|
|
លោកអគ្គលេខាបក្ស To Lam បានទទួលជួបលោក Orlando Nicolas Hernandez Guillen ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម |
លោកអគ្គលេខាបក្សបានអះអាងសារជាថ្មីនូវគោលនយោបាយជាប់លាប់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលយកចិត្តទុកដាក់យ៉ាងខ្លាំង និងការប្តេជ្ញាចិត្តធ្វើអ្វីៗគ្រប់យ៉ាងតាមសមត្ថភាព រួមជាមួយបក្ស រដ្ឋ និងប្រជាជនគុយបាបន្តបើកទូលាយ និងស៊ីជម្រៅនូវទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុកសាងសង្គមនិយម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍លើពិភពលោក។
លោកអគ្គលេខាបក្សបានរំលឹកឡើងវិញនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ និងលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា និងសង្កត់ធ្ងន់លើការឯកភាពកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរលើទិសដៅ និងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការដូចជា៖ កសិកម្ម ថាមពល ពាណិជ្ជកម្ម ជីវបច្ចេកវិទ្យា និងជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យការពារជាតិ សន្តិសុខ កិច្ចការបរទេស និងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ សកម្មភាពរវាងក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ដបានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ នៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ តាមរយៈលោកឯកអគ្គរដ្ឋទូត Orlando Nicolas Hernandez Guillen លោកអគ្គលេខាបក្ស To Lam បានផ្តាំផ្ញើរសួរសុខទក្ខជូនចំពោះលោក Miguel Diaz-Canel Bermudez លេខាទីមួយ ប្រធានរដ្ឋគុយបា; មេដឹកនាំបដិវត្តគុយបា លោកនាយឧត្តមសេនីយ៍ Raul Castro Ruz និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋគុយបា; រំលឹកឡើងវិញនូវការអញ្ជើញ លោក Miguel Diaz-Canel Bermudez លេខាទីមួយ ប្រធានរដ្ឋគុយបា និងមេដឹកនាំបដិវត្តគុយបា លោកនាយឧត្តមសេនីយ៍ Raul Castro Ruz មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀតក្នុងឆ្នាំ ២០២៥ ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោកឯកអគ្គរដ្ឋទូត Orlando Nicolas Hernandez Guillen បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស To Lam ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួប និងជាពិសេសការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់លោកអគ្គលេខាបក្សចំពោះការពង្រឹង និងរឹតបន្តឹងជានិច្ចនូវទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសជាទាំងពីរ ហើយទន្ទឹមនឹងនោះក៏បានសង្កត់ធ្ងន់លើកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចាត់បញ្ជូនទៅបំពេញការងារនៅប្រទេសវៀតណាម។
បកប្រែដោយ Duy Hoan