leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ថ្លែងក្នុង​កិច្ចប្រជុំ​

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ រោងចក្រ Z183 បានផ្តោតលើការបំពេញដោយជោគជ័យភារកិច្ចផលិត និងជួសជុលផលិតផលការពារជាតិ ធានានូវវឌ្ឍនភាព និងគុណភាព។ សម្របសម្រួលយ៉ាងសកម្មជាមួយវិទ្យាស្ថានស្រាវជ្រាវ វិទ្យាស្ថាន និងសាលាយោធា ដើម្បីអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រដែលមានលក្ខណៈអនុវត្តខ្ពស់។ ទាក់ទងនឹងការផលិតទំនិញសេដ្ឋកិច្ច រោងចក្រពង្រីកទីផ្សារ ផ្តោតលើការកសាងម៉ាកយីហោ អភិវឌ្ឍផលិតផលស៊េរីធំ ផលិតផលនាំចេញមានតម្លៃខ្ពស់ ជាម៉ាកយីហោ កម្មសិទ្ធិរបស់រោងចក្រ។ គិតត្រឹមខែតុលា ឆ្នាំ ២០២៤ តម្លៃផលិតកម្មរបស់រោងចក្រសម្រេចបាន ៩៦១ ពាន់លានដុង; ចំណូលទទួលបាន ៩៥០ពាន់លានដុង; តម្លៃបន្ថែមសម្រេចបាន២៥៩ ពាន់លានដុង; ប្រាក់ចំណូលជាមធ្យមរបស់កម្មករសម្រេចបានជាង ១៧លានដុង/ម្នាក់/ខែ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ត្រួត​ពិនិត្យ​សកម្មភាព​ផលិតកម្ម​របស់រោងចក្រ Z183

ទាក់ទងនឹងទិសដៅនាពេលអនាគត រោងចក្រ Z183 កំណត់ថានឹងបន្តកៀរគរធនធានទាំងអស់ដើម្បីវិនិយោគក្នុងខ្សែផលិតកម្ម ឧបករណ៍ និងរោងចក្រ។ លើកកំពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កែលម្អសមត្ថភាពផលិត និងជួសជុលផលិតផលការពារជាតិ។ ជំរុញការផលិតផលិតផលសេដ្ឋកិច្ច ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញ។ ខិតខំដើម្បីទទួលបានកំណើនជាមធ្យមនៃប្រាក់ចំណូលពីផលិតកម្មសេដ្ឋកិច្ចលើសពី ១៥% ក្នុងមួយឆ្នាំ។

ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយឯក Pham Hoai Nam បានកោតសរសើរចំពោះលទ្ធផលលេចធ្លោដែល រោងចក្រ Z183 សម្រេចបានលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ រោងចក្រត្រូវយកចិត្តទុកដាក់លើការពន្លឿនការអនុវត្តគម្រោងវិនិយោគ កែលម្អសមត្ថភាពផលិត និងជួសជុលផលិតផលការពារជាតិ ដើម្បីធានាគុណភាព; ផ្តោតលើការបណ្តុះបណ្តាល ទាក់ទាញ និងរក្សាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកកម្ពស់គំនិតផ្តួចផ្តើម កែលម្អបច្ចេកទេស អនុវត្តក្នុងផលិតកម្ម និងធានាសុវត្ថិភាពក្នុងគ្រប់ទិដ្ឋភាពទាំងអស់។

បកប្រែដោយ Duy Hoan