នៅក្នុងកិច្ចពិភាក្សាការងារបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាទាំងពីរបានសម្ដែងនូវសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹង និងអភិវឌ្ឍន៍យ៉ាងទូលំទូលាយដោយឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។

ក្នុងបរិបទនៃសកលភាវូបនីយកម្ម និងការប្រែប្រួលនយោបាយ សេដ្ឋកិច្ច ប្រធានរដ្ឋសភាទាំងពីរបានសង្កត់ធ្ងន់ថា មានតែសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធប៉ុណ្ណោះ ទើបអាចជួយប្រទេសទាំងពីរជំនះពុះពារលើបញ្ហាប្រឈមទាំងនេះបាន។

leftcenterrightdel
ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរ

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសភា ប្រធានរដ្ឋសភាទាំងពីរបានឯកភាពបន្តជំរុញ និងលើកកំពស់លទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តអនុវត្តន៍សកម្មភាពផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ជាពិសេសក្នុងការកសាង សុក្រិតស្ថាប័ន ប្រព័ន្ធច្បាប់ ការត្រួតពិនិត្យកំពូល និងការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ លើសពីនេះ ត្រួតពិនិត្យ និងជំរុញបណ្ដាក្រសួង ផ្នែក មូលដ្ឋាន និងសហគ្រាស ដើម្បីអនុវត្តន៍យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាផងដែរ។

តាមថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរ រដ្ឋសភានៃប្រទេសទាំងពីរចាំបាច់ត្រូវយកចិត្តទុកដាក់ និងចេញផ្សាយគោលនយោបាយ ច្បាប់ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាស វិនិយោគិន និងប្រជាជនដើមកំណើតវៀតណាម អាចរស់នៅប្រកបដោយស្ថិរភាព ធ្វើការប្រកបដោយភាពងាយស្រួល រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ។

តាងនាមរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម  បានអញ្ជើញប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី ចូលរួមវេទិកាសភានិយាយភាសាបារាំងអំពីកិច្ចប្រតិបត្តិការលើវិស័យកសិកម្មនិរន្តរភាព សន្តិសុខស្បៀងអាហារ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅទីក្រុង Can Tho នៅខែមករាឆ្នាំ ២០២៥៕

តាម vovworld.vn