នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងប្រទេសទាំងពីរ បន្តរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ល្អ កាន់តែជាក់ស្តែង និងជិតស្និទ្ធថែមទៀត។ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានជួបជុំ និងបំពេញទស្សនកិច្ចជាប្រចាំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក Jiang Bo

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃថា ក្នុងរយៈពេលកន្លងមក កងកម្លាំងគ្រប់គ្រង និងការពារព្រំដែនគោក កងទ័ពជើងទឹក និងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការដែលមានស្រាប់ ដូចជាការយាមល្បាតរួម ការយាមល្បាតទ្វេភាគី ការយាមល្បាតចម្រុះលើគោក និងសមុទ្រ។ល។ ភាគីទាំងពីរបន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការងារបក្ស និងការងារនយោបាយ; ឧស្សាហកម្មការពារជាតិ; ការពារដែនអាកាស - ទ័ពជើងអាកាស; ការស្រាវជ្រាវវិទ្យាសាស្ត្រ; ការអប់រំបណ្តុះបណ្តាល; ការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេង។ល។

នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដោយផ្តោតលើខ្លឹមសារដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ជំរុញការរៀបចំការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩; រៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីលើកទី៨។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថានឹងបានទទួលស្វាគមន៍ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារជាតិចិន ចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី២ នៅខែធ្នូខាងមុខ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានបំណងថាក្រុមហ៊ុនឧស្សាហកម្មការពារជាតិចិននឹងចូលរួមយ៉ាងសកម្មក្នុងការតាំងបង្ហាញផលិតផលនៅឯពិព័រណ៍នេះ។

លោកវរសេនីយ៍ឯក Jiang Bo បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដែលបានចំណាយពេលទទួល និងពិភាក្សា។ លោកបានអះអាងថា នឹងសហការយ៉ាងសកម្មជាមួយស្ថាប័នមានសមត្ថកិច្ចវៀតណាម ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលខាងមុខ រួមចំណែកជំរុញទំនាក់ទំនងល្អរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang