មិត្តហ្វូនទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីពីរ
កប.អនឡាញ - នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុនទូរគមនាគមន៍មិត្តហ្វូន ដោយក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) សហការជាមួយដៃគូកម្ពុជាវិនិយោគនៅកម្ពុជា បានប្រារព្ធពិធីទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញចូលរួម។ ទទួលការផ្ទេរសិទ្ធិពីប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ជូនក្រុមហ៊ុនមិត្តហ្វូន។