leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ចូលជួបសម្តែងការគួរសមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីលោកអគ្គលេខាបក្ស To Lam និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជូនចំពោះសម្ដេចតេជោ ហ៊ុន សែន។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះកម្ពុជាដែលសម្រេចបានសមិទ្ធិផលដ៏ធំធេង  ក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសំដែងការជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលដ៏ធំធេងថែមទៀតក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេស។ 

លោកនាយឧត្តមសេនីយ៍ Phan Van Giang អះអាងថា វៀតណាមជានិច្ចកាលឲ្យតម្លៃ និងផ្តល់អាទិភាពកំពូលជានិច្ចក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្ដរភាពយូរអង្វែងជាមួយកម្ពុជា; ព្រមទាំងលើកច្បាស់ថា វៀតណាមតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រកម្ពុជាមួយប្រកបដោយឯករាជ្យ សន្តិភាព អភិវឌ្ឍន៍ និងបន្តគំាទ្រកម្ពុជាក្នុងការបំពេញតួនាទីនៅលើឆាកអន្តរជាតិ។

leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

សម្ដេចតេជោ  ហ៊ុន សែន បានពាំនាំការសួរសុខទុក្ខទៅកាន់លោកអគ្គលេខាបក្ស To Lam និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ព្រមទាំងអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang រួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ; សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានឹងបន្តរក្សានិងពូនជ្រំទំនាក់ទំនងរវាងគណបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនជារៀងរហូត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

សម្ដេចតេជោ ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានានៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរសម្រេចបាននាពេលថ្មីៗនេះ។ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកនូវការជួយគាំទ្រ និងការលះបង់របស់វៀតណាមក្នុងការជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្ដារកម្ពុជារស់ឡើងវិញ។

* គួររំលឹកថា នាព្រឹកថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅទស្សនាវិមានឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ៕

បកប្រែដោយ Pham Diep