គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម; គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិឡាវ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលរួម កិច្ចប្រជុំនេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម-ឡាវ-កម្ពុជា

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបីបានវាយតម្លៃថា រួមជាមួយនឹងការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនង វៀតណាម-ឡាវ-កម្ពុជា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងបីបន្តសម្រេចបានលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន។ យន្តការនៃកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី និងលំហាត់ហ្វឹកហ្វឺនរួម រវាងកងទ័ពនៃប្រទេសទាំងបីត្រូវបានរក្សា ក្លាយជាគំរូអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសជិតខាងជាបងប្អូន។ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ថាប័ន និងអង្គភាពនានានៃភាគីទាំងបីបានជួបជុំគ្នាជាប្រចាំ ដោយហេតុនេះបង្កើនការផ្លាស់ប្តូរ និងចែករំលែក បង្កើនទំនុកចិត្តនយោបាយ; សម្របសម្រួលក្នុងការផ្តល់យោបល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនីមួយៗ ស្តីពីការងារយោធា ការពារជាតិ និងពង្រឹងសន្តិភាពនៅក្នុងប្រទេសនីមួយៗ ដើម្បីការអភិវឌ្ឍ។ ការសម្របសម្រួល និងការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាព វៀតណាម-ឡាវ-កម្ពុជា ត្រូវបានវាយតម្លៃខ្ពស់។ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនបន្តជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងបី; តំបន់ព្រំដែនរួមរវាងប្រទេសទាំងបីនៅតែបន្តជាតំបន់ប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កងទ័ពនៃប្រទេសទាំងបីតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកា យន្តការពហុភាគី និងព្រឹត្តិការណ៍អន្តរជាតិដែលត្រូវបានរៀបចំឡើងដោយភាគីនីមួយៗ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម-ឡាវ-កម្ពុជា

ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងបីឲ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី បានឯកភាពលើខ្លឹមសារសហប្រតិបត្តិការជាក់ស្តែង។ ទីមួយ រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិទាំងបី ដោយកំណត់ថានេះជាសកម្មភាពសំខាន់មួយក្នុងផែនការសហប្រតិបត្តិការការពារជាតិប្រចាំឆ្នាំរវាងប្រទេសទាំងបី ដើម្បីចែករំលែកអំពីយុទ្ធសាស្ត្រ សម្របសម្រួលក្នុងការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី អំពីយោធា និងការពារជាតិ; ជារៀងរាល់ឆ្នាំ រៀបចំការហ្វឹកហ្វឺន និងលំហាត់ហ្វឹកហ្វឺនរួមរវាងកងទ័ពនៃប្រទេសទាំងបី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ដូចជាការការពារ និងគ្រប់គ្រងជំងឺ ការជួយសង្គ្រោះ និងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ល។ ទីពីរ ពង្រឹងការសម្របសម្រួលក្នុងការផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងបី និងប្រជាជាតិទាំងបី។ល។

ទី៣ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី ស្តីពីតំបន់ព្រំដែនប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព; ចែករំលែកព័ត៌មាន និងស្ថានការណ៍ឱ្យបានទៀងទាត់ ពង្រឹងការយាមល្បាតរួមគ្នា ស្វែងរក និងសម្របសម្រួលឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាដែលកើតចេញពីមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅតាមតំបន់ព្រំដែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ទី៤ បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអន្តរជាតិ និងតំបន់ ជាពិសេសយន្តការក្នុងអាស៊ាន ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ដោយហេតុនោះ លើកកម្ពស់កិត្យានុភាព និងតួនាទីរបស់ប្រទេសនីមួយៗ រួមចំណែកយ៉ាងសំខាន់ចំពោះសាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នៅខែធ្នូខាងមុខ ក្រសួងការពារប្រទេសវៀតណាមនឹងប្រារព្ធពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល និងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិ វៀតណាមលើកទី ២ នៅទីក្រុងហាណូយ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានទទួលយកការអញ្ជើញចូលរួមអបអរសាទរ និងការតាំងពិព័រណ៍៕

បកប្រែដោយ Huyen Trang