លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងសមិទ្ធិផលសំខាន់ៗដែលធនាគារ (MB) កម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក។ ជាពិសេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ធនាគារ (MB) កម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរួមរបស់កម្ពុជា លើកកម្ពស់ស្មារតីទំនួលខុសត្រូវសង្គមរបស់អាជីវកម្ម ក៏ដូចជាសកម្មភាពជាក់ស្តែងដែល​រួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងជំនួប

ដើម្បីបន្តអះអាងនូវកិត្យានុភាព និងតួនាទីរបស់ធនាគារ MB កម្ពុជា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ធនាគារ MB  កម្ពុជាបន្តរក្សាស្មារតីសាមគ្គីភាពរវាងកម្មាភិបាល និងបុគ្គលិកទាំងកម្ពុជា និងវៀតណាម ហើយបន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស  និងមានលទ្ធភាពក្នុងការស្រាវជ្រាវ អនុវត្តកម្មវិធីនិងគ្រប់គ្រប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ យកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មាភិបាល និងបុគ្គលិកដើម្បីលើកកម្ពស់ធនធានមនុស្ស  ធ្វើជាមូលដ្ឋានសម្រាប់កំណើន និងអភិវឌ្ឍប្រកបដោយចីរភាព។ សកម្មភាពពាណិជ្ជកម្មត្រូវផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការទូតសេដ្ឋកិច្ចនិងការទូតការពារជាតិ។ ធនាគារ (MB) កម្ពុជា ត្រូវតែខិតខំឥតឈប់ឈរដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងមានការទទួលខុសត្រូវជាស្ពានតភ្ជាប់សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំធនាគារ MB កម្ពុជានិយាយរួម និងកម្មាភិបាលនិងបុគ្គលិកវៀតណាមនីមួយៗត្រូវដើរតួជាឯកអគ្គរដ្ឋទូតវប្បធម៌ តំណាងឲ្យរូបភាពកងទ័ពអ៊ំ ហូ ដើម្បីថែរក្សា និងអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងក្រសួងការពារជាតិទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ បន្តអនុវត្តកម្មវិធីសន្តិសុខសង្គម រួមចំណែកយ៉ាងធំធេងថែមទៀតដល់សហគមន៍។ បន្តសហការជាមួយស្ថាប័ន និងអង្គភាពអាជីវកម្មនៃកងទ័ពវៀតណាមនៅកម្ពុជា ដើម្បីផ្សព្វផ្សាយតម្លៃវប្បធម៌  គោរពច្បាប់ និងបង្កើតសេចក្តីទុកចិត្តពីរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់រូបលោកអ៊ំ ហូ ដល់ធនាគារភាគហ៊ុនពាណិជ្ជកម្មយោធា (MB) កម្ពុជា

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធនាគារ MB កម្ពុជា ប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពថែមទៀត។

បកប្រែដោយ Pham Diep