ក្នុងរយៈពេល ៣ ថ្ងៃនៃវគ្គបណ្តុះបណ្តាល អ្នកជំនាញ ICRC នឹងពិភាក្សាអំពីបញ្ហាទាក់ទងនឹងច្បាប់មនុស្សធម៌អន្តរជាតិ និងចែករំលែកបទពិសោធន៍ជូនសិក្ខាកាម ដើម្បីអនុវត្តឲ្យបានល្អក្នុងការងារជាក់ស្តែង។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើក

ថ្លែងមតិក្នុងពិធីបើក លោកវរសេនីយ៍ឯក Vu Thanh Minh អនុប្រធាននាយកដ្ឋានចលនាមហាជនបានសង្កត់ធ្ងន់ថា ការអប់រំ និងផ្សព្វផ្សាយអំពីច្បាប់មនុស្សធម៌អន្តរជាតិគឺជាកាតព្វកិច្ចរបស់បណ្ដាប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។ ចាប់តាំងពីឆ្នាំ ២០០៦ មក ស្ថាប័នមានសមត្ថកិច្ចនៃក្រសួងការពារប្រទេសបានសហការជាមួយ ICRC តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនសម្រាប់នាយទាហាននៃអង្គភាពនានាក្នុងកងទ័ពទាំងមូល និងកងកម្លាំងដែលចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កងទ័ពវៀតណាមក៏បានបញ្ជូននាយទាហានជាច្រើននាក់ទៅចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាស្តីពីច្បាប់មនុស្សធម៌អន្តរជាតិដែលរៀបចំដោយ ICRC ហើយបោះពុម្ព និងផ្សព្វផ្សាយឯកសារជាច្រើនអំពីច្បាប់មនុស្សធម៌អន្តរជាតិ... សកម្មភាពទាំងនេះបានរួមចំណែកលើកកម្ពស់ការយល់ដឹង ក៏ដូចជាសមត្ថភាពអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិក្នុងការបំពេញភារកិច្ចសម្រាប់នាយទាហានក្នុងកងទ័ព៕

បកប្រែដោយ Thuy Anh