លោកវរសេនីយ៍ឯក Pham Hong Giang មេបញ្ជាការរង នាយសេនាធិការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dien Bien; លោកវរសេនីយ៍ឯក Ban Van Chanh មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Son La (វៀតណាម) លោកវរសេនីយ៍ឯក Khamphone Sensivongsa មេបញ្ជាការ បញ្ជាការដ្ឋានយោធាខេត្ត Phong SaLy; លោកវរសេនីយ៍ឯក Khamhone Thongxeokorvivanh នាយសេនាធិការរង បញ្ជាការដ្ឋានយោធាខេត្ត Luong Phrabang (ឡាវ) ធ្វើជាសហអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្ដិការ

នៅក្នុងកិច្ចប្រជុំនេះ អង្គភាពនានាបានផ្លាស់ប្តូរព័ត៌មាន ស្ថានភាពនៃខេត្តនីមួយៗ និងលទ្ធផលក្នុងការគ្រប់គ្រង​ និងការពារព្រំដែន ព្រមទាំងសម្របសម្រួលក្នុងការឃោសនា  អប់រំច្បាប់និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ...

នាពេលខាងមុខ ភាគីទាំងពីរឯកភាពបន្តរៀបចំនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈ គោលមាគ៌ា និងគោលនយោបាយការបរទេសរបស់បក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងកងទ័ពទាំងពីរ។ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។ បង្កើនការផ្លាស់ប្តូរព័ត៌មាននិងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; សកម្មភាពទាញយកប្រយោជន៍ពីបញ្ហាជនជាតិ និងសាសនា ដើម្បីផ្សព្វផ្សាយ និងញុះញង់ បំបែកបំបាក់ជាតិសាសន៍ ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន អាវុធនិងជាតិផ្ទុះខុសច្បាប់ ការអន្តោប្រវេសន៍ខុសច្បាប់ និងចំណាកស្រុកខុសច្បាប់។ល។

ភាគីទាំងពីរបង្កើនការសហការក្នុងការផ្លាស់ប្តូរបទពិសោធន៍ បំប៉នជំនាញសម្រាប់កម្មាភិបាលស្ដីពីការគ្រប់គ្រង និងការពារព្រំដែន និងប្រឆាំងបទល្មើសគ្រប់ប្រភេទ; បង្កើនការសម្របសម្រួល និងផ្លាស់ប្តូរព័ត៌មាន សកម្មភាពល្បាតទ្វេភាគី និងផ្ដល់យោបល់ជូនអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងស្រុកនៅតំបន់ព្រំដែន រៀបចំពិធីចងសម្ព័ន្ធមេត្រីភាព៕

បកប្រែដោយ Pham Diep