នៅក្នុងជំនួបនេះ ប្រតិភូបានរំលឹកឡើងវិញនូវប្រពៃណីក្នុងរយៈពេល ៨០ ឆ្នាំរបស់កងទ័ពប្រជាជនវៀតណាម និងប្រពៃណីក្នុងរយៈពេល ៨០ ឆ្នាំរបស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ដែលផ្សារភ្ជាប់ជាមួយនឹងការបង្កើតស្ថាប័ននយោបាយក្នុងកងទ័ព ដោយបញ្ជាក់ពីការដឹកនាំរបស់បក្សចំពោះកងទ័ព ចាប់ពីថ្ងៃដំបូងនៃការបង្កើតកងទ័ព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងប្រតិភូចូលរួមជំនួប

ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានអះអាងថា នាពេលខាងមុខ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមនឹងបន្តអនុវត្តវិធានការជាច្រើនដើម្បីពង្រីកទំនាក់ទំនងល្អ ផ្តោតលើការធ្វើសេនាធិការយុទ្ធសាស្ត្រដល់ការិយាល័យនយោបាយ គណៈលេខា គណៈកម្មាធិការបក្សយោធាមជ្ឈិម រក្សានិងបង្កើនការដឹកនាំលើគ្រប់វិស័យរបស់បក្សចំពោះកងទ័ព កសាងយ៉ាងរឹងមាំនូវផ្នែកនយោបាយក្នុងកងទ័ព ដែលជាមូលដ្ឋានសម្រាប់ការកសាងកងទ័ពបដិវត្តន៍ រៀបរយ និងទំនើប ការពារមាតុភូមិក្នុងយុគសម័យថ្មី។

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយ កម្មាភិបាល យុទ្ធជន និងបុគ្គលិកគ្រប់ជំនាន់ នៃអគ្គស្នងការដ្ឋាននយោបាយ ដែលរួមវិភាគទានកសាងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមឲ្យ កាន់តែរីកចម្រើន ចូលរួមចំណែកកសាង និងការពារយ៉ាងរឹងមាំនូវមាតុភូមិសង្គមនិយមវៀតណាម ព្រមទាំង ក្លាយជាគំរូដ៏ភ្លឺស្វាងសម្រាប់កម្មាភិបាល យុទ្ធជន បុគ្គលិកនៃអគ្គស្នងការដ្ឋាននយោបាយ និងកងទ័ពទាំងមូលក្នុងការសិក្សា និងអនុវត្តតាម៕

បកប្រែដោយ Thuy Anh